អភិធម្មបិដក គតិអនុយោគ

ក្បាលទី 71 · ទំព័រ 116

គតិអនុយោគ បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ បុគ្គលនោះ ប្រាកដជាអន្ទោល ចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់ លោកនេះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ បុគ្គលដទៃ អន្ទោលចាក លោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោក នេះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ បុគ្គលនោះផង បុគ្គលដទៃ ផង អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ បុគ្គលនោះ មិនអន្ទោល បុគ្គលដទៃ ក៏មិនអន្ទោល ចាកលោកនេះ ទៅកាន់លោកខាងមុខទេ មិនអន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល អន្ទោលចាកលោកនេះ ទៅកាន់លោកខាងមុខ អន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ បុគ្គលនោះអន្ទោល បុគ្គល ដទៃអន្ទោល បុគ្គលនោះផង បុគ្គលដទៃផង អន្ទោល បុគ្គលនោះ មិនអន្ទោល បុគ្គលដទៃ មិនអន្ទោល ចាកលោកនេះ ទៅកាន់លោកខាងមុខ មិនអន្ទោល ចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អ្នកមិនគួរពោលថា បុគ្គលអន្ទោលចាកលោកនេះ ទៅកាន់ លោកខាងមុខ អន្ទោលចាកលោកខាងមុខ មកកាន់លោកនេះឬ ។ អើ ។ ក្រែងព្រះមានព្រះភាគត្រាស់ថា បុគ្គលនោះ អន្ទោល កំណត់ត្រឹមតែ ៧ ជាតិ ជាអ្នកបាន ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់សញ្ញោជនៈ