អដ្ឋកថាគតិអនុយោគ

ក្បាលទី 71 · ទំព័រ 124

គតិអនុយោគ [ ៧៦-៨១ ] ឥឡូវនេះ ជាការសួរដល់ចុតិ និងបដិសន្ធិ ក្នុងការ ផ្លាស់ប្តូរគតិដូចតទៅក្នុង បញ្ញានោះ ព្រោះបុគ្គលវាទីអាស្រ័យព្រះសូត្រទាំងឡាយថា បុគ្គល នោះ អន្ទោល កំណត់ត្រឹមតែ ៧ ជាតិ ដូច្នេះជាដើម ហើយកាន់យកលទ្ធិ ពោលថា បុគ្គលោ សន្ធាវតិ ហេតុនោះ ដើម្បីទម្លាយលទ្ធិរបស់បុគ្គលវាទីនោះ ទើបសកវាទីសួរថា សន្ធាវតិ ។ បណ្តាពាក្យទាំងនោះ ពាក្យថា សន្ធាវតិ បានដល់ រមែងស្ទុះទៅ គឺធ្វើការអន្ទោលទៅមកៗ ។ ពាក្យឆ្លើយទទួល ដោយអំណាចនៃលទ្ធិរបស់ខ្លួន ជាពាក្យរបស់បរវាទី ។ ពាក្យសួរថា សោ បុគ្គលោ ជាដើម ជាពាក្យជារបស់សកវាទី ។ ពាក្យឆ្លើយបដិសេធជាពាក្យ របស់បរវាទី ។ ក្នុងបញ្ញានោះ បទថា សោ អធិប្បាយថា បុគ្គលនោះឯង ។ បរវាទី ត្រូវសួរយ៉ាងនេះហើយ ទើបឆ្លើយបដិសេធ ព្រោះខ្លាចត្រូវចោទថា ជាសស្សតទិដ្ឋិ ។ ត្រូវសួរថា អញ្ញោ ក៏ឆ្លើយបដិសេធ ព្រោះខ្លាចត្រូវចោទ ថា ជាឧច្ឆេទទដ្ឋិ ។ ត្រូវសួរថា សោ អញ្ញោ ច ក៏ឆ្លើយបដិសេធ ព្រោះ ខ្លាចត្រូវតិះដៀលថា ជាឯកច្ចសស្សតទិដ្ឋិ ។ ត្រូវសួរថា នេវ សោ ន អញ្ញោ ក៏ឆ្លើយបដិសេធ ព្រោះខ្លាចត្រូវតិះដៀលថា ជាអមរាវិក្ខេបទិដ្ឋិ ។ ត្រូវសួរ បញ្ញាទាំង ៤ រួមគ្នាទៀត ក៏បដិសេធ ព្រោះខ្លាចត្រូវតិះដៀលថា ជាទិដ្ឋិទាំង ៤ ។ ម្យ៉ាងទៀត លទ្ធិរបស់បរវាទីនោះ អាស្រ័យព្រះសូត្រទាំងឡាយ ឯណាកើតឡើង បរវាទីនោះ កាលសម្តែងព្រះសូត្រទាំងនោះ ទើបពោល ពាក្យថា តេន ហិ បុគ្គលោ សន្ធាវតិ ជាដើម ។