អដ្ឋកថាឧបាទាបញ្ញត្តានុយោគ
ឧបទាបញ្ញត្តានុយោគ ឥឡូវនេះ ជាការសួរដល់ឧបាទាបញ្ញត្តិ គឺបញ្ញត្តិដែល អាស្រ័យវត្ថុនោះៗ ។ ក្នុងរឿងនោះ ពាក្យសួរជាពាក្យរបស់សកវាទី ពាក្យ ឆ្លើយទទួល និងពាក្យឆ្លើយបដិសេធ ជាពាក្យរបស់បរវាទី ។ ពិតហើយ ព្រោះអាស្រ័យចក្ខុ និងរូបជាដើម ទើបបញ្ញត្តិបុគ្គល ដូចការបញ្ញត្តិស្រមោល ព្រោះអាស្រ័យដើមឈើ ដូចការបញ្ញត្តិភ្លើង ព្រោះអាស្រ័យកំញម ( ឧស ) បរវាទីនោះ ត្រូវប្រកាសឲ្យដឹង ឲ្យយល់ ព្រោះហេតុនោះ កាលត្រូវសកវាទី សួរថា រូបំ ឧបទាយ ទើបបរវាទីឆ្លើយទទួល ។ កាលត្រូវសួរសេចក្តីនេះ តទៅទៀតថា ប្រៀបដូចស្រមោល អាស្រ័យដើមឈើ មានសភាពមិនទៀង ជាដើម ដូចដើមឈើ និងភ្លើង ដែលអាស្រ័យកំញម មានសភាពមិនទៀង ជាដើម ដូចកំញមនៃភ្លើង យ៉ាងណា បុគ្គលអ្នកអាស្រ័យរូបជាដើម មាន សភាពមិនទៀង ដូចរូបជាដើម ក៏យ៉ាងនោះឬ ដូច្នេះ បរវាទីតាំងនៅក្នុងលទ្ធិ របស់ខ្លួន ទើបឆ្លើយបដិសេធ ។ ក្នុងបទទាំងឡាយ មានបទថា នីលំ រូបំ ឧបទាយ នីលោ ជាដើម បរវាទីកាលមិនប្រាថ្នានូវភាពដែលបុគ្គលដូចគ្នានឹងរូបខេវោផង នូវ ភាវៈច្រើនយ៉ាងនៃបុគ្គល ដោយអំណាចនៃភាវៈច្រើនយ៉ាង មានពណ៌ខេវោ ជាដើម ក្នុងសរីរៈមួយផង ទើបឆ្លើយបដិសេធ ។ ក្នុងពាក្យសួរនេះថា កុសលំ វេទនំ បរវាទីកាលមិនប្រាថ្នា នូវភាពដែលបុគ្គល និងវេទនាដូចគ្នាតែមួយ និងនូវភាវៈច្រើនយ៉ាងនៃបុគ្គល ដោយអំណាចនៃកុសលវេទនា ជាច្រើនក្នុងសន្តានមួយ ទើបឆ្លើយបដិសេធ ។ ក្នុងន័យទី ២ បរវាទីឆ្លើយទទួល សំដៅយកបុគ្គលដែលតាំងនៅក្នុងការ ឈ្លាសវៃ ដោយពាក្យថា ជាអ្នកឈ្លាសក្នុងផ្លូវជាដើម ។ ត្រូវសួរថា សផលោ ជាដើម ក៏ឆ្លើយបដិសេធ ព្រោះមិនមានវោហារបែបនោះ ។