អភិធម្មបិដក កល្យាណវគ្គ
អ ភិ ធម្ម បិ ដ ក កម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អើ ។ បុគ្គលអ្នកធ្វើដោយ ខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវកម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ កម្មល្អ និងអាក្រក់ គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួន ឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អើ ។ បុគ្គល អ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មនោះ គេដឹងបានឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវ កម្មនោះ គេដឹងបានឬ ។ អើ ។ ការធ្វើនូវទីបំផុតនៃទុក្ខនោះៗ មិនមាន ការផ្តាច់ បង់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមានឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ កម្មល្អ និងអាក្រក់ គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួន ឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អើ ។ បុគ្គល គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវបុគ្គល គេដឹង បានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មល្អ និងអាក្រក់ គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួន ឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អើ ។ ព្រះ និព្វាន គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើ នូវព្រះ និព្វាន គេដឹងបានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្មល្អ និងអាក្រក់ គួរដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួន ឯង អ្នកប្រើគេឲ្យធ្វើ នូវកម្មល្អ និងអាក្រក់ គេដឹងបានឬ ។ អើ ។ មហាប្រឹថពី គេដឹងបានឬ ។ បុគ្គលអ្នកធ្វើដោយខ្លួនឯង អ្នកប្រើគេឲ្យធ្វើនូវ មហាប្រឹថពី គេដឹងបានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។