អដ្ឋកថាបុរិសការានុយោគ
បុរិសការានុយោគ ឥឡូវនេះ ជាការសួរដល់ការធ្វើរបស់បុគ្គល ។ ក្នុងបញ្ញា នោះ ពាក្យសួរដោយលទ្ធិថា កាលកម្មមាន បុគ្គលធ្វើកម្មនោះ ក៏ត្រូវមាន ពិតប្រាកដ ដូច្នេះ ជាពាក្យរបស់បរវាទី ។ ពាក្យឆ្លើយទទួល ព្រោះភាព ដែលកម្មទាំងឡាយនោះមាន ជាពាក្យរបស់សកវាទី ។ ពាក្យសួរទៀតថា កត្តា ការេតា ជាពាក្យរបស់បរវាទី ។ បណ្តាបទទាំងនោះ បទថា កត្តា បានដល់ អ្នកធ្វើកម្មទាំងឡាយនោះ ។ បទថា ការេតា បានដល់ អ្នកប្រើឲ្យធ្វើកម្មដោយឧបាយទាំងឡាយ មាន ការប្រើ និងការបង្ញាញឲ្យដឹងជាដើម ។ ឥឡូវនេះ បរវាទីសំដៅយកបុគ្គល ទើបសួរដល់អ្នកធ្វើ មិនសួរដល់ត្រឹមតែការធ្វើ ព្រោះហេតុនោះ ទើបសកវាទី ឆ្លើយបដិសេធ ។ ក្នុងបទនេះថា តស្ស កត្តា ការេតា មានអធិប្បាយថា សកវាទីសួរថា បើអ្នកស្ទង់ដឹងកម្មណាមួយ អ្នកក៏ស្ទង់ដឹងបុគ្គល ដែលធ្វើកម្ម នោះៗ បាន អ្នកនោះឯង រមែងស្ទង់ដឹងបុគ្គលបានសោត អ្នកស្ទង់ដឹង បុគ្គលដទៃដែលធ្វើផង ដែលប្រើឲ្យធ្វើផង នូវកម្មនោះឬ ។ បរវាទី កាល មិនប្រាថ្នាបែបនោះ ទើបឆ្លើយបដិសេធ ព្រោះខ្លាចត្រូវតិះដៀលថា ជាលទ្ធិ របស់ព្រះអាទិទេព ។ កាលត្រូវសួរដដែលទៀត បរវាទីក៏ឆ្លើយទទួល ព្រោះ សំដៅយកអត្ថនេះថា មាតាបិតារមែងឲ្យបុគ្គលកើត រមែងដាក់ឈ្មោះ រមែង ចិញ្ចឹម ព្រោះហេតុនោះ ទើបមាតាបិតាទាំងនោះ ឈ្មោះថា អ្នកធ្វើ ចំណែក កល្យាណមិត្ត ឬអាចារ្យទាំងឡាយណា រមែងឲ្យសិស្សសិក្សាវិជ្ជា និងរៀន សិប្បៈទាំងឡាយនោះៗ កល្យាណមិត្ត ឬអាចារ្យទាំងនោះ ឈ្មោះថា អ្នកប្រើ ឲ្យធ្វើ ។ កម្មចាស់បុណ្ណោះ សកវាទីបំណងថា ជាអ្នកធ្វើ និងអ្នកប្រើឲ្យ ធ្វើនូវកម្មនោះ ។ ដោយបទនេះថា តស្ស តស្សេវ សកវាទីសួរថា បើអ្នកធ្វើនូវអ្នកធ្វើ កម្មទាំងឡាយមាន អ្នកធ្វ