អភិធម្មបិដក អភិញ្ញានុយោគ

ក្បាលទី 71 · ទំព័រ 171

អភិញ្ញានុយោគ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងជនណាមួយ ប្លែងឫទ្ធិបាន មានឬ ។ អើ ។ ប្រសិនបើ ជនណាមួយ ប្លែងឫទ្ធិបាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ ។ អ្នក មិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងជនណាមួយ ឮសំឡេង ដោយទិព្វសោតធាតុបាន មានឬ ។ បេ ។ ដឹង នូវចិត្តរបស់បុគ្គលដទៃ ។ បេ ។ រពឫកឃើញនូវបុព្វេនិវាស ។ បេ ។ ឃើញរូប ដោយទិព្វចក្ខុ ។ បេ ។ ធ្វើឲ្យជាក់ច្បាស់នូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ មានឬ ។ អើ ។ ប្រសិនបើ ជនណាមួយ ធ្វើឲ្យជាក់ច្បាស់ នូវធម៌ជាគ្រឿងអស់ ទៅនៃអាសវៈបាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរ ពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ ។ បរវាទី ធ្វើ ( នូវពាក្យប្តេជ្ញាឲ្យមាំ ) ថា ជនណាមួយ ប្លែងឫទ្ធិបាន មាន ព្រោះហេតុ នោះ ( ទើបសួរ ) ថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ជនណា ប្លែងឫទ្ធិបាន ជននោះ ទើបឈ្មោះថា បុគ្គល ជនណា មិន ប្លែងឫទ្ធិបាន ជននោះ មិនឈ្មោះថា បុគ្គលឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ជនណា ឮសំឡេង ដោយទិព្វសោតធាតុ ។ បេ ។ ជនណា ដឹងចិត្ត របស់បុគ្គលដទៃ ។ បេ ។ ជនណា រពឫកឃើញនូវបុព្វេនិវាស ។ បេ ។ ជនណា ឃើញរូបដោយទិព្វចក្ខុ ។ បេ ។ ជនណា ធ្វើឲ្យជាក់ច្បាស់ នូវធម៌ជាគ្រឿងអស់ ទៅនៃអាសវៈ ជននោះ ទើបឈ្មោះថា បុគ្គល ជនណា មិនធ្វើឲ្យជាក់ច្បាស់ នូវធម៌ជាគ្រឿងអស់ទៅអាសវៈ ជននោះ មិនឈ្មោះថា បុគ្គលឬ ។