អភិធម្មបិដក ញាតកានុយោគ
ញាតកានុយោគ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងមាតា មានឬ ។ អើ ។ បើមាតា មាន ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តមដែរ ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងបិតា មានឬ ។ បេ ។ បងប្អូនប្រុស មាន បងប្អូនស្រី មាន ក្សត្រ មាន ព្រាហ្មណ៍ មាន អ្នកជំនួញ មាន អ្នកគ្រួ មាន គ្រហស្ថ មាន បព្វជិត មាន ទេវតា មាន មនុស្ស មានឬ ។ អើ ។ ប្រសិនបើ មនុស្សមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម ដូច្នេះដែរ ។ បរវាទីធ្វើ ( នូវពាក្យប្តេជ្ញាឲ្យមាំ ) ថា មាតា មាន ព្រោះ ហេតុនោះ ( ទើបសួរ ) ថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តម បុគ្គលណាមួយ មិនធ្លាប់កើតជាមាតា តើកើតជាមាតា មានឬ ។ អើ ។ ជនណាមួយ មិនធ្លាប់កើតជាបុគ្គល តើកើតជាបុគ្គល មានឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជនណាមួយ មិនធ្លាប់កើតជាបិតា ។ បេ ។ មិន ធ្លាប់កើតជាបងប្អូនប្រុស មិនធ្លាប់កើតជាបងប្អូនស្រី មិនធ្លាប់កើតជាក្សត្រ មិន ធ្លាប់កើតជាព្រាហ្មណ៍ មិនធ្លាប់កើតជាអ្នកជំនួញ មិនធ្លាប់កើតជាអ្នកគ្រួ មិន ធ្លាប់កើតជាគ្រហស្ថ មិនធ្លាប់កើតជាបព្វជិត មិនធ្លាប់កើតជាទេវតា មិនធ្លាប់ កើតជាមនុស្ស តើកើតជាមនុស្ស មានឬ ។ អើ ។ ជនណាមួយ មិនធ្លាប់កើត ជាបុគ្គល តើកើតជាបុគ្គល មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។