អភិធម្មបិដក បកិណ្ណកៈ

ក្បាលទី 71 · ទំព័រ 184

បកិណ្ណកៈ បុគ្គលស្ថិតនៅ ព្រោះអាស្រ័យអ្វី ។ បុគ្គលស្ថិតនៅ ព្រោះ អាស្រ័យភព ។ ភព មិនទៀង មានបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យ ហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការវិនាស ទៅជាធម្មតា មានការរលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ ។ អើ ។ សូម្បីបុគ្គល ក៏មិនទៀង មានបច្ច័យតាក់តែង កើតឡើង ព្រោះអាស្រ័យហេតុ មានការអស់ទៅជាធម្មតា មានការសូន្យទៅជាធម្មតា មានការវិនាសទៅជាធម្មតា មានការរលត់ជាធម្មតា មានការប្រែប្រួលជាធម្មតាឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និង អត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងជនណាមួយ កាលរងសុខវេទនា រមែងដឹងច្បាស់ ថា អញ័រងសុខវេទនា មានឬ ។ អើ ។ ប្រសិនបើ ជនណាមួយ កាលរង សុខវេទនា ដឹងច្បាស់ថា អញ័រងសុខវេទនា ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ នោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមដែរ ។ អ្នកមិនគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ក្រែងជនណាមួយ កាលរងទុក្ខវេទនា ។ បេ ។ កាលរងអទុក្ខមសុខវេទនា ដឹងច្បាស់ថា អញ័រងអទុក្ខមសុខវេទនា មានឬ ។ អើ ។ ប្រសិនបើ ជនណាមួយ កាលរងអទុក្ខមសុខវេទនា ដឹងច្បាស់ថា អញ័រងអទុក្ខមសុខវេទនា ម្នាល អ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គល គេដឹងបាន ដោយអត្ថ ដ៏ពិត និងអត្ថដ៏ឧត្តមដែរ ។ សកវាទីធ្វើ ( នូវពាក្យប្តេជ្ញាឲ្យមាំ ) ថា ជនណា កាលរងសុខវេទនា ដឹងច្បាស់ថា អញ័រងសុខវេទនា ដូច្នេះ ព្រោះហេតុនោះ ( ទើបសួរ ) ថា បុគ្គល គេដឹងបាន ដោយអត្ថដ៏ពិត និងអត្ថដ៏ឧត្តមឬ ។ អើ ។ ជនណា កាលរងសុខវេទនា ដឹងច្បាស់ថា អញ័រងសុខវេទនា ជននោះ ឯង