អដ្ឋកថាបដិវេធានុយោគជាដើម

ក្បាលទី 71 · ទំព័រ 195

បដិវេធានុយោគជាដើម គប្បីជ្រាបវិនិច្ឆ័យ ក្នុងបញ្ញាអាស្រ័យភពដូចតទៅនេះ បទថា ភវំ បានដល់ ឧបបត្តិភព ។ [ ១៧៨-១៧៩ ] ក្នុងបញ្ញារបស់បុគ្គលអ្នកសោយវេទនា អធិប្បាយ ថា ព្រះយោគាវចរដែលសោយនូវវេទនា កំណត់វេទនាហើយ ឈ្មោះថា រមែងដឹងច្បាស់ ។ ឯពាលបុថុជ្ជន រមែងមិនដឹង ។ បញ្ញាក្នុងរឿងពិចារណា ឃើញកាយជាដើម មានអត្ថងាយយល់ហើយ ។ បទថា សុញ្ញតោ លោកំ អវេក្ខស្សុ ជាដើម ក្នុង បរាយណវគ្គ មានអធិប្បាយថា ចូរអ្នកពិចារណាលោក គឺខន្ធ ដោយ អំណាចភាពជារបស់ទទេចាកសត្វ ។ បទថា បុគ្គលលោ អវេក្ខតិ ជាពាក្យសួររបស់សកវាទី ពិត ហើយ លទ្ធិរបស់បរវាទីថា បុគ្គលណាស្ទង់ដឹង បុគ្គលនោះ ជាបុគ្គល ព្រោះគាថាថា ចូរអ្នកដឹងនូវលោក ដោយភាពជារបស់សូន្យ ព្រោះហេតុ នោះ ទើបសកវាទីសួរបញ្ញានោះឯង ។ បទថា សហរូបេន បានដល់ រួមជាមួយនឹង រូបកាយ អធិប្បាយថា មិនមែនជាបុគ្គលអាស្រ័យរូបកាយនោះ ។ បរវាទីទទួលពាក្យនេះ ដោយអំណាចនៃបញ្ចវោការភូមិត្រ ូវសកវាទីសួរ ទៀតថា តំ ជីវំ រមែងបដិសេធ ព្រោះខ្លាចខុសអំពីព្រះសូត្រនោះឯង ។ បទថា វិនា រូបេន សេចក្តីថា បរវាទីទទួលពាក្យនេះ ដោយអំណាចនៃចតុវោការភូមិត្រ ូវសកវាទីសួរទៀតថា អញ្ញំ ជីវំ រមែងបដិសេធ ព្រោះខ្លាចខុសចាកអំពី ព្រះសូត្រនោះឯង ។ បទថា អព្ភន្តរគតោ និងបទថា ពហិទ្ធា និក្ខមិត្វា នេះ ជាពាក្យដែលមានលក្ខណៈ នៃពាក្យដែលសកវាទីធ្លាប់ពោលមកហើយ ថា សហ រូបេន ឬ វិនា រូបេន ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អព្ភន្តរគតោ បានដល់ នៅខាងក្នុងនៃ រូប អធិប្បាយថា ជាសភាវៈមិនចេញទៅក្នុងទីផ្សេងៗ នេះ តាំងនៅដោយ អំណាចនៃរូបបរិច្ឆេទនោះឯង ។