បរិហានិកថា អភិធម្មបិដក បរិហានិកថា
ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ ។ អើ ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងទីទាំងពួងឬ ។ អើ ។ សេចក្តីសាបសូន្យ របស់ព្រះអរហន្តក្នុងទីទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្តសាបសូន្យចាកអរហត្តឬ ។ អើ ។ ព្រះអរហន្ត សាបសូន្យចាក អរហត្ត ក្នុងកាលទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យចាកអរហត្ត ក្នុងកាលទាំងពួងឬ ។ អើ ។ សេចក្តីសាបសូន្យរបស់ ព្រះអរហន្ត ក្នុងកាលទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ ។ អើ ។ ព្រះអរហន្តទាំងអស់ សាបសូន្យ ចាកអរហត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្តទាំងអស់ សាបសូន្យចាកអរហត្តឬ ។ អើ ។ សេចក្តីសាបសូន្យរបស់ព្រះអរហន្តទាំងអស់ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រះអរហន្ត សាបសូន្យចាកអរហត្តឬ ។ អើ ។ ព្រះអរហន្ត កាលបើសាបសូន្យចាកអរហត្ត តើសាបសូន្យចាកផលទាំង ៤ ដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ( បើដូច្នេះ ខ្ញុំសួរអ្នកវិញ ) សេដ្ឋីកាលទទួល នូវភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាលបើទ្រព្យ ១ សែន សាបសូន្យ ហើយ តើជាអ្នកសាបសូន្យ ចាកភាពជាសេដ្ឋីដែរឬ ។ អើ ។ ( ចុះសេដ្ឋី ) ឈ្មោះថា សាបសូន្យចាកសម្បត្តិទាំងអស់ដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ សេដ្ឋី កាលទទួលនូវភាពជាសេដ្ឋី ព្រោះតែទ្រព្យ ៤ សែន កាលបើ ទ្រព្យ ១ សែន សាបសូន្យហើយ តើគួរដើម្បីសាបសូន្យចាកសម្បត្តិទាំងអស់ ឬ ។