អដ្ឋកថាវាទយុត្តិបរិហានិ

ក្បាលទី 71 · ទំព័រ 233

វាទយុត្តិបរិហានិ ឥឡូវនេះ នឹងពោលអំពីការសាបសូន្យដូចតទៅ បរិហានិធម៌ក៏មាន អបរិហានិធម៌ក៏មាន និកាយសមិតិយៈ និកាយ វជ្ជីបុត្តកៈ និកាយសព្វត្ថិកវាទី និងនិកាយមហាសង្ឃិកៈពួកខ្លះ អាស្រ័យ ព្រះសូត្រទាំងឡាយ ( ក្នុងអង្គុត្តរនិកាយ ទុកនិបាត ) យ៉ាងនេះថា ម្នាលភិក្ខុ ទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បីសាបសូន្យ នៃ សេក្ខភិក្ខុ ដូច្នេះជាដើម និងព្រះសូត្រ ( ក្នុងអង្គុត្តរនិកាយ បញ្ចកនិបាត ) ថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី សាបសូន្យដល់ភិក្ខុជាសមយវិមុត្ត ដូច្នេះជាដើម រមែងប្រកាន់ថា សូម្បីព្រះអរហន្ត ក៏សាបសូន្យបាន ព្រោះហេតុនោះ និកាយទាំងនោះក្តី និកាយដទៃនោះ ឯងក្តី លទ្ធិ គឺការប្រកាន់ខុសនេះ រមែងមានដល់ជនពួកណា សកវាទីដើម្បី ទម្លាយលទ្ធិនៃជនទាំងនោះ ទើបសួរបរវាទីថា បរិហាយតិ អរហា អរហត្តា ដូច្នេះ ។ ក្នុងពាក្យសួរទាំងនោះ បទថា បរិហាយតិ បានដល់ ការវិនាស ២ យ៉ាង គឺ បត្តបរិហានិ ការវិនាសចាកធម៌ដែលធ្លាប់សម្រេចហើយ និង អប្បត្តបរិហានិ ការវិនាសចាកធម៌ដែលមិនទាន់សម្រេច ។ ក្នុងការវិនាស ទាំងនោះ ការវិនាសនេះថា ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈជាគម្រប់ពីរដងទេត្បោ១ ដូច្នេះ ហៅថា បត្តបរិហានិ ។ សេចក្តីវិនាសនេះថា កាលបើអ្នកទាំងឡាយត្រូវការនូវភាពជា សមណៈ កុំលះបង់ប្រយោជន៍ជារបស់សមណៈឡើយ ហៅថា អប្បត្តបរិហានិ ។ ក្នុងការវិនាសទាំង ២ នោះ ក្នុងទីនេះ លោកបំណងយក បត្តបរិហានិ ។