អដ្ឋកថាអរិយបុគ្គលសំសន្ទនបរិហានិ

ក្បាលទី 71 · ទំព័រ 238

អរិយបុគ្គលសំសន្ទនបរិហានិ ឥឡូវនេះ ជាការប្រារព្ធការប្រៀបធៀបរវាងព្រះអរិយបុគ្គល ។ ក្នុងបញ្ញានោះ និកាយខ្លះប្រកាន់ថា ព្រះអរហន្តបុណ្ណោះ វិនាសបាន និកាយ ខ្លះប្រកាន់ថា សូម្បីព្រះអនាគាមីក៏វិនាសបាន និកាយខ្លះប្រកាន់ថា សូម្បីព្រះ សកទាគាមីក៏វិនាសបាន តែនិកាយទាំងអស់ រមែងប្រកាន់ថា ព្រះសោតាបន្ន មិនវិនាសឡើយ ។ និកាយខ្លះ រមែងកាន់យកការវិនាសរបស់ព្រះអរហន្ត ដែល វិនាសចាកភាពជាព្រះអរហន្ត ហើយតាំងនៅក្នុងភាវៈជាភូមិនៃព្រះអនាគាមី និងព្រះសកទាគាមី រមែងមិនកាន់យកការវិនាសរបស់ព្រះអនាគាមី និងព្រះ សកទាគាមីក្រៅអំពីព្រះអរហន្តនេះ តែនិកាយទាំងនោះ រមែងមិនកាន់យក ការវិនាសរបស់ព្រះសោតបន្ន ក្នុងកាលទាំងពួងឡើយ ព្រោះហេតុនោះ ទើប លោកធ្វើពាក្យសួរដោយមាតិកា ទំនងដូចគ្នា ជាបែបផែន ។ ក្នុងបញ្ញាទាំងនោះ បណ្ឌិតគប្បីជ្រាបនូវពាក្យទទួល និងពាក្យបដិសេធ ដោយអំណាចនៃ លទ្ធិរបស់លោកទាំងអស់នោះ ។ ក្នុងបញ្ញាថា ព្រះអនាគាមី សាបសូន្យចាក អនាគាមិផលឬ ជនដែលមិនកាន់យកថា ព្រះអនាគាមីវិនាសបាន រមែង បដិសេធ ជនដែលកាន់យកថា ព្រះអនាគាមីប្រក្រតី ឬព្រះអនាគាមីដែល សាបសូន្យចាកអរហត្តហើយ តាំងនៅក្នុងភាវៈនៃអនាគាមិភូមិ វិនាសបាន រមែងឆ្លើយទទួល ។ ក្នុងបញ្ញានេះ គប្បីជ្រាបនយមុខដូច្នេះឯង ។ បណ្ឌិត គប្បីជ្រាប បេយ្យាលទាំងពួង ដោយអត្ថតាមទំនងរបស់នយមុខនោះចុះ ។ ម្យ៉ាងទៀត ពាក្យណា ដែលសកវាទីពោលហើយក្នុងបញ្ញា នោះថា ( ព្រះអរហន្ត ) ធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ក្នុងលំដាប់នៃសោតាបត្តិផលឬ ពាក្យនោះ លោកពោលសំដៅយកការកើតឡើងនៃអរហត្តរបស់ ព្រះអរហន្តដែលសាបសូន្យ ហើយធ្វើនូវសេចក្តីព្យាយាមទៀត បរវាទីឆ្លើយ បដិសេធ ព្រោះមិនមានភាពជា