អដ្ឋកថាសុត្តសាធនបរិហានិ
សុត្តសាធនបរិហានិ ឥឡូវនេះ ជាការជម្រះដោយព្រះសូត្រ ក្នុងបទទាំងនោះ បទថា ឧច្ចាវចា បានដល់ ខ្ពស់ផង ទាបផង ដោយប្រភេទថ្លៃថ្លា និងថោក ទាប ។ បទថា បដិបទា បានដល់ កិច្ចបដិបត្តិ ។ បទថា សមណេន បកាសិតា បានដល់ ដែលសមណៈ គឺព្រះពុទ្ធឲ្យរុងរឿងហើយ ។ កិច្ច បដិបត្តិងាយ ត្រាស់ដឹងឆាប់រហ័ស ឈ្មោះថា សេចក្តីប្រតិបត្តិខ្ពស់ ។ បដិបត្តិ លំបាក ត្រាស់ដឹងក៏យឺតយូរ ឈ្មោះថា សេចក្តីប្រតិបត្តិទាប ។ បដិបទា ដ៏សេសពីរយ៉ាងក្រៅអំពីនេះ ជាបដិបទាខ្ពស់មួយចំណែក ទាបមួយចំណែក ។ ម្យ៉ាងទៀត បដិបទាដែលពោលដំបូងបុណ្ណោះជាបដិបទាខ្ពស់ ចំណែកដ៏សេស ទាំង ៣ ជាបដិបទាទាប តែបុគ្គលបដិបត្តិទៅដល់ត្រើយបាន គឺនិព្វានបាន ២ ដង ដោយបដិបទាទាំងខ្ពស់ និងទាបនោះក៏មិនមែន អធិប្បាយថា រមែងមិន ទៅកាន់ព្រះនិព្វានអស់វារៈ ២ ដង ដោយមគ្គ ១ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះថា កិលេសទាំងឡាយណា ដែលមគ្គណាលះបានហើយ មិន គប្បីលះកិលេសទាំងនោះដោយមគ្គនោះទៀត ។ លោករមែងសម្តែងភាវៈមិន ជាធម៌សាបសូន្យ ដោយមគ្គនេះ ។ បទថា នយិទំ ឯកគុណំ មុតំ សេចក្តី ថា ត្រើយ គឺព្រះនិព្វាននេះ សូម្បីគួរដល់ការសម្រេចម្តងប៉ុណ្ណោះក៏មិនមែន ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះមិនមានការលះកិលេសទាំងពួងដោយ មគ្គ ១ ។ លោកសម្តែងភាពជាព្រះអរហន្តមិនបានដោយមគ្គ ១ បុណ្ណោះ ។ បទថា អត្ថិ ឆិន្នស្ស ឆេទិយំ សេចក្តីថា សកវាទីសួរថា កាលកិលេសវដ្តត្រូវកាត់ផ្តាច់ហើយ កិលេសណាមួយ ដែលព្រះអរិយៈគប្បី កាត់ទៀតមានឬ បរវាទីសំដៅយកព្រះអរហន្តដែលមានឥន្ទ្រិយចាស់ក្លា ទើប ឆ្លើយបដិសេធ ត្រូវសួរដដែលទៀត សំដៅយកបុគ្គលដែលមានឥន្ទ្រិយទន់ ខ្សោយ ទើបឆ្លើយទទួល ទើបសកវាទីនាំព្រះសូត្រមកហើយ សម