ព្រហ្មចរិយកថា អភិធម្មបិដក ព្រហ្មចរិយកថា

ក្បាលទី 71 · ទំព័រ 244

ការប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងពួកទេវតា មិនមានទេឬ ។ អើ ។ ពួកទេវតាទាំងអស់ សុទ្ធតែល្ងង់ខ្លៅ មិនចេះដឹង ប្រកបដោយការពោល ដោយដៃ ( ដូចមនុស្ស-គ ) មិនអង់អាច ដើម្បីដឹងនូវសេចក្តីនៃសុភាសិត និង ទុព្ភាសិតបាន ពួកទេវតាទាំងអស់ មិនជ្រះថ្លាក្នុងព្រះពុទ្ធ មិនជ្រះថ្លាក្នុងព្រះធម៌ មិនជ្រះថ្លាក្នុងព្រះសង្ឃ មិនចូលទៅអង្គុយជិតព្រះពុទ្ធមានព្រះភាគ មិនសួរនូវ ប្រស្នានឹងព្រះពុទ្ធមានព្រះភាគ កាលបើប្រស្នា ដែលព្រះពុទ្ធមានព្រះភាគដោះស្រាយ ហើយ មិនរីករាយ ពួកទេវតាទាំងអស់ ប្រកបដោយកម្មជារនាំង ប្រកបដោយ កិលេសជារនាំង ប្រកបដោយវិបាកជារនាំង មិនមានសទ្ធា មិនមានឆន្ទៈ មិនមានប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួក ទេវតាទាំងអស់ ជាអ្នកសម្លាប់មាតា សម្លាប់បិតា សម្លាប់ព្រះអរហន្ត ជាអ្នកធ្វើ ព្រះលោហិតរបស់ព្រះពុទ្ធ ឲ្យកើតឡើង ជាអ្នកបំបែកសង្ឃ ពួកទេវតាទាំងអស់ ជាអ្នកសម្លាប់សត្វ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ជាអ្នកប្រព្រឹត្ត ខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នកមានវាចាសកសេតោ ជាអ្នកមានវាចាអាក្រក់ ជាអ្នកពោលពាក្យរោយរាយឥតប្រយោជន៍ ជាអ្នក មានអភិជ្ឈាជាប្រក្រតី ជាអ្នកមានចិត្តព្យាបាទ ជាអ្នកមិច្ឆាទិដ្ឋិឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ក្រែងពួកទេវតា មិនល្ងង់ មិនខ្លៅ ចេះដឹង មិនប្រកបដោយ ការពោលដោយដៃ ( ដូចមនុស្ស-គទេ ) អាចដើម្បីដឹង នូវសេចក្តីនៃ សុភាសិត និងទុព្ភាសិតបាន ពួកទេវតាជ្រះថ្លាក្នុងព្រះពុទ្ធ ជ្រះថ្លាក្នុងព្រះធម៌