អភិធម្មបិដក ឱធិសោកថា
បុគ្គលលះកិលេសដោយចំណែកៗ ឬ ។ អើ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល តើលះអ្វី ដោយការឃើញនូវទុក្ខ ។ លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងកិលេសដែលជាចំណែក មួយ តាំងនៅក្នុងទីជាមួយនឹងសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ នោះ ។ សោតាបន្នបុគ្គលចំណែកមួយ មិនមែនសោតាបន្នបុគ្គលចំណែកមួយ បុគ្គលដល់នូវសោតាបត្តិផល ដែលបានចំពោះ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយចំណែកមួយ ដែលមិនពាល់ត្រូវ ដោយនាមកាយចំណែកមួយ សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជីបុគ្គល ដែលប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ប្រកបដោយអរិយកន្តសីលចំណែកមួយ មិនប្រកបដោយអរិយកន្តសីលចំណែកមួយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ តើលះអ្វី ដោយការឃើញនូវសមុទយសច្ច ។ លះសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈ ទាំងលះពួកកិលេស ដែលជាចំណែកមួយ តាំងនៅជា មួយនឹងសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ ។ សោតាបន្នបុគ្គលចំណែកមួយ មិនមែនសោតាបន្នបុគ្គលចំណែកមួយ ។ បេ ។ បុគ្គល ប្រកបដោយអរិយកន្តសីលចំណែកមួយ បុគ្គលមិនប្រកបដោយអរិយកន្តសីលចំណែកមួយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ តើលះអ្វី ដោយ ការឃើញនូវនិរោធសច្ច ។ លះវិចិកិច្ឆា និងសីលព្វតបរាមាសៈ ទាំងលះ កិលេសដែលជាចំណែកមួយ តាំងនៅជាមួយនឹងវិចិកិច្ឆា និងសីលព្វតបរាមាសៈនោះ ។ សោតាបន្នបុគ្គលចំណែកមួយ មិនមែនសោតាបន្នបុគ្គល ចំណែកមួយ ។ បេ ។ បុគ្គលប្រកបដោយអរិយកន្តសីលចំណែកមួយ បុគ្គល មិនប្រកបដោយអរិយកន្តសីលចំណែកមួយឬ ។ អ្នកមិនគួរពោលយ៉ាងនេះ