អភិធម្មបិដក ជហតិកថា
បុថុជ្ជនលះកាមរាគ និងព្យាបាទឬ ។ អើ ។ ចុះលះជ្រះស្រឡះ លះមិនឲ្យមានសេសសល់ លះមិនឲ្យមានបដិសន្ធិ លះព្រមទាំងឫស លះ ព្រមទាំងតណ្ហា លះព្រមទាំងអនុស័យ លះដោយអរិយញ្ញាណ លះដោយ អរិយមគ្គ កាលត្រាស់ដឹងនូវអកុប្បធម៌ទើបលះ កាលធ្វើឲ្យជាក់ច្បាស់នូវ អនាគាមិផល ទើបលះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុថុជ្ជនសង្កត់សង្កិនកាមរាគ និងព្យាបាទឬ ។ អើ ។ សង្កត់សង្កិន ជ្រះស្រឡះ សង្កត់សង្កិនមិនឲ្យមានសេសសល់ សង្កត់សង្កិនមិនឲ្យមាន បដិសន្ធិ សង្កត់សង្កិនព្រមទាំងឫស សង្កត់សង្កិនព្រមទាំងតណ្ហា សង្កត់សង្កិន ព្រមទាំងអនុស័យ សង្កត់សង្កិនដោយអរិយញ្ញាណ សង្កត់សង្កិនដោយអរិយមគ្គ កាលត្រាស់ដឹងនូវអកុប្បធម៌ ទើបសង្កត់សង្កិន កាលធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ទើបសង្កត់សង្កិនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល លះ កាមរាគ និងព្យាបាទ បុគ្គលនោះ លះជ្រះស្រឡះ លះមិនឲ្យមានសេសសល់ ។ បេ ។ កាលធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ទើបលះឬ ។ អើ ។ បុថុជ្ជន លះកាមរាគ និងព្យាបាទ បុថុជ្ជននោះ លះជ្រះស្រឡះ លះមិនឲ្យមានសេសសល់ ។ បេ ។ កាលធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ទើបលះឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល សង្កត់សង្កិន កាមរាគ និងព្យាបាទ បុគ្គលនោះ សង្កត់សង្កិនជ្រះស្រឡះ សង្កត់សង្កិន មិនឲ្យមានសេសសល់ ។ បេ ។ កាលធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ទើប សង្កត់សង្កិនឬ ។ អើ ។ បុថុជ្ជនសង្កត់សង្កិនកាមរាគ និងព្យាបាទ បុថុជ្ជន នោះ សង្កត់សង្កិនជ្រះស្រឡះ សង្កត់សង្កិន មិនឲ្យមានសេសសល់ ។