អដ្ឋកថាជហតិកថា

ក្បាលទី 71 · ទំព័រ 282

ឥឡូវនេះ នឹងពោលអំពីការលះកិលេសដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិដូចលទ្ធិរបស់សមិតិយៈ ជាដើម ក្នុងខណៈនេះថា បុថុជ្ជនដែលបានឈាន ព្រមគ្នានឹងការត្រាស់ដឹង សច្ចៈ រមែងជាបុគ្គលឈ្មោះថា ព្រះអនាគាមី និងក្នុងកាលដែលលោកនៅជា បុថុជ្ជននោះឯង ជាអ្នកលះកាមរាគៈ និងព្យាបាទបានហើយ ដូច្នេះ ដើម្បី ទម្លាយលទ្ធិនោះរបស់ជនទាំងនោះ ទើបសកវាទីសួរថា ជហតិ បុថុជ្ជនោ ។ កាលបរវាទីមិនឃើញនូវការចោមរោមនៃកិលេសទាំងនោះ ដែលត្រូវឈាន សង្កត់សង្កិន ទើបឆ្លើយទទួល ។ ព្រោះការលះកិលេសទាំងនោះ ដែលត្រូវ សង្កត់សង្កិនហើយ ដោយឈានបានដោយឥតសេសសល់ ដោយអនាគាមិមគ្គនោះឯងមាន ព្រោះហេតុនោះ ទើបសកវាទីសួរទៀតថា អច្ចន្តំ ។ ពាក្យបដិសេធ ជាពាក្យរបស់បរវាទី ព្រោះមិនមានការលះបែបនោះ ។ បទថា វិក្ខម្ភេតិ ជាពាក្យសួររបស់សកវាទី សំដៅយកការ សង្កត់កិលេសដោយមិនអស់រលីងបុណ្ណោះ ។ បន្តអំពីនោះទៅ ជាការប្រៀបធៀប ោបុថុជ្ជន និងព្រះអរិយបុគ្គល ដែលតាំងនៅក្នុងអនាគាមិមគ្គ ។ ពាក្យ នោះ មានអត្ថងាយយល់ហើយ ។ ខាងមុខអំពីនេះ បរវាទី ត្រូវសកវាទីសួរថា អនាគាមិផលេ សណ្ឋាតិ ក៏ឆ្លើយទទួល ព្រោះសំដៅយកបុថុជ្ជនដែលបានឈាន ហើយជា ព្រះអនាគាមី ។ ត្រូវសួរថា អរហត្តេ សណ្ឋាតិ ក៏ឆ្លើយបដិសេធ ព្រោះមិន មានការលះឧទ្ធម្ភាគិយសំយោជនៈ ដោយទស្សនមគ្គ ( សោតាបត្តិមគ្គ ) ។ បរវាទីត្រូវសួរថា អបុព្វំ អចរិមំ តយោ មគ្គេ ក៏ឆ្លើយ បដិសេធ ព្រោះមិនមានការចម្រើនបែបនោះ ។ ត្រូវសួរដដែលទៀត ក៏ឆ្លើយ ទទួល ព្រោះសំដៅយកសភាវកិច្ចនៃមគ្គទាំង ៣ ។ ក្នុងពាក្យសួរដល់សាមញ្ញផលទាំងឡាយ ក៏ន័យនេះដូចគ្នា ។