សព្វមត្ថីតិកថា អភិធម្មដិបក សព្វមត្ថីតិកថា

ក្បាលទី 71 · ទំព័រ 284

ធម្មជាតទាំងពួង ( មានរូបក្ខន្ធជាដើម ) មានឬ ។ អើ ។ ធម្មជាតទាំងពួង មានក្នុងសរីរៈទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ ធម្មជាតទាំងពួង មានឬ ។ អើ ។ ធម្មជាតទាំងពួង មានសព្វកាលឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ ធម្មជាតទាំងពួង មានឬ ។ អើ ។ ធម្មជាតទាំងពួង មានដោយអាការទាំងពួងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ ធម្មជាត ទាំងពួងមានឬ ។ អើ ។ ធម្មជាតទាំងពួង មានក្នុងធម៌ទាំងពួងឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ ធម្មជាតទាំងពួង មានឬ ។ អើ ។ ធម្មជាតទាំងពួង មាន ព្រោះធ្វើនូវពាក្យថា មិនគួរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ ធម្មជាត ទាំងពួង មានឬ ។ អើ ។ ធម្មជាតណាមិនមាន ធម្មជាតនោះ មានឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ ធម្មជាតទាំងពួងមានឬ ។ អើ ។ ទិដ្ឋិណា ( របស់ អ្នក ) ថា ធម្មជាតទាំងពួងមាន ទិដ្ឋិនោះ ជាមិច្ឆាទិដ្ឋិ ទិដ្ឋិណា ( របស់ យើង ) ថា ជាមិច្ឆាទិដ្ឋិ ទិដ្ឋិនោះ ជាសម្មាទិដ្ឋិ យ៉ាងនេះ មានឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ បេ ។ រូបជាអតីត មានឬ ។ អើ ។ ក្រែងរូបជាអតីត រលត់ ទៅ ប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងឬ ។ អើ ។ បើរូបជាអតីត រលត់ ទៅប្រាស ប្រែប្រួល ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីវិនាសក្រៃលែងហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាអតីត មាន ដូច្នេះទេ ។ រូបជាអនាគត មានឬ ។ អើ ។ ក្រែងរូបជាអនាគត មិន ទាន់កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុង ចម្រើន មិនទាន់កើតឡើងប្រាកដទេឬ ។ អើ ។ បើរូបជាអនាគត មិនទាន់ កើត មិនទាន់មាន មិនទាន់ដុះដាល មិនទាន់លូតលាស់ មិនទាន់ចម្រុង ចម្រើន មិនទាន់កើតឡើងប្រាកដទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួ