អដ្ឋកថាវាទយុត្តិ
វាទយុត្តិ ឥឡូវនេះ នឹងពោលអំពីវាទៈថា វត្ថុទាំងពួងមានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ សព្វមត្ថីតិវាទៈទាំងឡាយក្នុងខណៈនេះថា ធម៌ទាំងឡាយ មានអតីតជាដើម រមែងមិនវៀរនូវសភាវៈនៃខន្ធ ព្រោះព្រះបាលីថា រូបណាមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ នេះហៅថា រូបក្ខន្ធ ដូច្នេះជាដើម ព្រោះហេតុនោះ ទើបវត្ថុទាំងពួង ឈ្មោះថា មាននោះឯង ដូច្នេះ ដើម្បីជម្រះលទ្ធិរបស់ជន ទាំងនោះ ទើបសកវាទីសួរថា សព្វមត្ថិ ពាក្យឆ្លើយទទួល ជាពាក្យរបស់ បរវាទី ព្រោះតាំងនៅក្នុងទិដ្ឋិ មានប្រការដូចពោលហើយ ។ បទថា សព្វត្ថ អធិប្បាយថា សកវាទីសួរថា វត្ថុទាំងអស់ មាននៅក្នុង សរីរៈទាំងពួងឬ ។ បទថា សព្វទា អធិប្បាយថា សកវាទីសួរថា វត្ថុ ទាំងអស់ មានក្នុងកាលទាំងពួងឬ ។ បទថា សព្វេន សព្វំ អធិប្បាយថា សកវាទីសួរថា វត្ថុទាំងអស់ មាននៅដោយអាការទាំងពួងឬ ។ បទថា សព្វេសុ អធិប្បាយថា សកវាទីសួរថា វត្ថុទាំងអស់ មានក្នុងធម៌ទាំងពួងឬ ។ បទថា អយោគំ បានដល់ មិនប្រកបហើយ អធិប្បាយថា ការប្រកបគ្នា រមែង មានដល់របស់ដែលមានសភាវៈច្រើនយ៉ាង តែមិនមានដល់របស់ដែលមាន សភាវៈតែមួយ ហេតុនោះ ទើបក្នុងបញ្ញានេះ សកវាទីធ្វើរូប និងវេទនា ឬធ្វើ វេទនា និងរូប មិនឲ្យផ្សេងគ្នា គឺឲ្យមានលក្ខណៈតែមួយជាមួយគ្នានោះឯង ហើយទើបសួរថា សព្វមត្ថិ ។ បទថា យម្បិ នត្ថិ តម្បិ អត្ថិ អធិប្បាយថា សកវាទីសួរថា វត្ថុណាមួយ មានខន្ធទី ៦ ជាដើម ឬស្នែងទន្សាយជាដើម មិនមាន ព្រោះហេតុនោះ វត្ថុនោះ ក៏កើតឡើងបាន រមែងមានដល់អ្នកឬ ។