អដ្ឋកថាកាលសំសន្ទនៈ

ក្បាលទី 71 · ទំព័រ 321

កាលសំសន្ទនៈ ឥឡូវនេះ ជាការប្រៀបធៀបវេលាដោយពាក្យថា អតីតំ អត្ថិ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អតីតំ អត្ថិ ជាដើម ជា ពាក្យប្រៀបធៀបពេលវេលាសុទ្ធៗ ។ បទជាដើមថា អតីតំ រូបំ អត្ថិ ជាការប្រៀបធៀបោកាល ជាមួយខន្ធជាដើម ។ បទថា បច្ចុប្បន្នំ រូបំ អប្បិយំ ករិត្វា សេចក្តីថា លះរូប ដែលជាអតីត និងអនាគតចេញហើយ ទើបសម្លឹងរូបបច្ចុប្បន្នបុណ្ណោះ មិន បែងចែក ។ ក្នុងបញ្ញាថា រូបភាវំ ជហតិ បរវាទីឆ្លើយបដិសេធ ព្រោះភាព ដែលរូបរលត់ទៅហើយ លោកក៏សង្គ្រោះជារូបក្ខន្ធ ។ ក្នុងបញ្ញាបដិលោមថា រូបភាវំ ន ជហតិ បរវាទីឆ្លើយទទួល ព្រោះភាពដែលរូបនោះ សង្គ្រោះចូលជារូបក្ខន្ធ ។ ក្នុងបទនេះថា ឱទាតំ វត្ថំ អប្បិយំ ករិត្វា សេចក្តីថា សំពត់មិនជាពណ៌សទាំងអស់ក៏ពិត តែសកវាទី ក៏ឆ្លើយទទួលភាពមានអត្ថតែមួយ កាលបរវាទីមិនពោលពាក្យថា សំពត់ តែ ពោលពាក្យថា រួមសម្លឹងដល់សំពត់ស ។ ក្នុងបញ្ញាថា ឱទាតភាវំ ន ជហតិ ពាក្យឆ្លើយទទួលនេះ ជាពាក្យឆ្លើយរបស់សកវាទី ព្រោះសំដៅយកសំពត់ ដែលមានពណ៌ដើមវិនាសទៅហើយ ។ ក្នុងបទថា វត្ថភាវំ ជហតិ នេះ ពាក្យបដិសេធ ជាពាក្យរបស់សកវាទីនោះឯង ព្រោះពាក្យបញ្ញត្តិមិនទាន់ វិនាសទៅ ។ ក្នុងបញ្ញាបដិលោម ក៏ន័យនេះដូចគ្នា ។ បរវាទីនោះត្រូវសួរថា អតីតំ អតីតភាវំ ន ជហតិកា លសម្គាល់ថា បើគប្បីលះ ក៏គប្បីជាអនាគត ឬបច្ចុប្បន្ន ទើបឆ្លើយទទួល ថា អាមន្តា ។ កាលត្រូវសួរថា អនាគតំ អនាគតភាវំ ន ជហតិ បរវាទីសម្គាល់ថា បើគប្បីលះអនាគតនោះឯង ក៏នឹងមិនគប្បីសម្រេចភាពជា បច្ចុប្បន្ន ទើបបដិសេធ ។ ក្នុងបញ្ញាពោលដោយបច្ចុប្បន្ន បរវាទីក៏បដិសេធ ព្រោះគិតថា គប្បីមានកំហុស ដែលបច្ចុប្បន្នមិនដល់នូវភាពជាអតីត ។ ក្នុង បញ្ញា