អដ្ឋកថាវចនសោធនៈ
វចនសោធនៈ ឥឡូវនេះ នឹងពណ៌នាអំពីសោធនា គឺការជម្រះនូវពាក្យ ដោយបទថា អតីតំ នត្ថិ ជាដើម ។ ក្នុងបញ្ញានោះ បទថា ហញ្ចិ អតីតំ ន វត្ថិ អធិប្បាយថា បើអតីតមិនមានសោត ។ បទថា អតីតំ អត្ថីតិ មិច្ឆា អធិប្បាយថា ពាក្យថា អតីតនោះផង សភាវៈដែលមានផង ដូច្នេះ ខុស នោះឯង ។ ត្រូវសួរថា តញ្ញេវ អនាគតំ តំ បច្ចុប្បន្នំ បរវាទីសំដៅ យកអនាគត ដែលកំពុងជាបច្ចុប្បន្ន មិនមានក្នុងខណៈនៃអនាគតនោះឯង ទើបឆ្លើយបដិសេធ ព្រោះការផ្សេងគ្នានៃវេលា ។ បរវាទីត្រូវសួរលើកទី ២ ក៏ឆ្លើយទទួល ព្រោះវត្ថុដែលមិនទាន់មកដល់ ក្នុងកាលមុនអំពីការកើតឡើង ជាបច្ចុប្បន្នក្នុងវេលាដែលកើតឡើងហើយ ។ បទថា ហុត្វា ហោតិ ហុត្វា ហោតិ អធិប្បាយថា អ្នកដែលពោលថា ជា អនាគតហើយ ទើបជាបច្ចុប្បន្ន ពោលពាក្យណានេះថា ជាអនាគត ឬជា បច្ចុប្បន្ន ឈ្មោះថា កើតហើយ ទើបកំពុងកើត ដោយអំណាចនៃលទ្ធិថា អនាគតក៏នោះឯង បច្ចុប្បន្នក៏នោះឯង ពាក្យនោះ ក៏ឈ្មោះថា កើតហើយ ទើបកំពុងកើតតាមលទ្ធិរបស់អ្នកឬ បរវាទីបដិសេធថា ន ហេវំ ព្រោះមិន មានវត្ថុដែលជាអនាគតហើយ មកជាបច្ចុប្បន្នហើយ នឹងមកជាអនាគត ហើយ ជាបច្ចុប្បន្នទៀត ។ បរវាទីត្រូវសួរលើកទី ២ ក៏ឆ្លើយទទួល ព្រោះវត្ថុនោះជាអនាគតហើយ ទើបមកជាបច្ចុប្បន្ន ទើបរាប់ថា កើតហើយ ទើបកំពុងកើត ។ លំដាប់នោះ ទើបសកវាទីសួរបញ្ញានឹងបរវាទីថា ន ហុត្វា ន ហោតិ ន ហុត្វា ន ហោតិ ដូច្នេះ ដោយបំណងយកថា បើលទ្ធិរបស់អ្នកថា អនាគតនោះកើតហើយ ទើប មកជាបច្ចុប្បន្ន ដែលរាប់ថា កើតហើយ ទើបកំពុងកើត រមែងកើតហើយ ទើបកំពុងកើតទៀត អនាគតណា មិនកើតហើយ មិនមកជាបច្ចុប្បន្ន ដែល រាប់ថា មិនកើតហើយ ទើបមិនកំពុងកើត ដូចស្នែងទន្សាយ សូម្បីអនាគត នោះ ក៏ឈ្មោះថា មិនកើត