អដ្ឋកថាអតីតញ្ញាណាទិកថា
ក្បាលទី 71 · ទំព័រ 330
ក្នុបញ្ញាថា អតីតំ ចក្ខុ អត្ថិ ជាដើម បរវាទីឆ្លើយទទួល នូវភាពមាន ព្រោះការមិនវៀរចាកភាពជាចក្ខុជាដើម ។ ត្រូវសួរថា បស្សតិ ជាដើម ក៏ឆ្លើយបដិសេធដោយអំណាចនៃការមិនមានកិច្ចរបស់វិញ្ញាណទាំងនោះ ទៀត ។ ក្នុងបញ្ញាថា តេន ញាណេន ញាណករណីយំ ករោតិ បរវាទីកាលមិនឃើញនូវភាពដែលញាណនោះ មានកិច្ចបានព្រោះភាពដែល ញាណនោះរលត់ទៅហើយ ទើបឆ្លើយបដិសេធ ។ បរវាទីត្រូវសួរទៀត ក៏ធ្វើ បច្ចុប្បន្នញ្ញាណ ដែលមានអតីតជាអារម្មណ៍ដែលជាបច្ចុប្បន្ននោះឯង ឲ្យជា អតីតញ្ញាណ ដោយលេសន័យ របស់បុគ្គលដែលមានអតីតញ្ញាណ ព្រោះ