អដ្ឋកថាអរហន្តាទិកថា

ក្បាលទី 71 · ទំព័រ 331

ដឹងធម៌ដែលជាអតីតារម្មណ៍ទាំងឡាយហើយ ទើបឆ្លើយទទួល ព្រោះភាព ដែលកិច្ចនោះ ដែលបុគ្គលគប្បីធ្វើដោយញាណ មានដោយញាណនោះ ។ លំដាប់នោះ សកវាទីមិនឲ្យឱកាស ដែលមានលេសន័យដល់បរវាទីនោះ ទើបពោលពាក្យថា តេន ញាណេន ទុក្ខំ បរិជានាតិ ជាដើម បរវាទី ឆ្លើយបដិសេធ ព្រោះភាពមិនមានកិច្ចទាំង ៤ នេះ ដោយញាណដែលមាន អតីតជាអារម្មណ៍ឡើយ ។ ក្នុងបញ្ញារបស់អនាគតក៏មានន័យនេះឯង ។ បញ្ញា ពោលដោយបច្ចុប្បន្ន និងបញ្ញាពោលដោយការប្រៀបធៀបោ មានអត្ថងាយ យល់ហើយ ។