អដ្ឋកថាបទសោធនកថា

ក្បាលទី 71 · ទំព័រ 331

ក្នុងបញ្ញាថា អរហតោ អតីតោ រាគោ អត្ថិ ជាដើម បរវាទីឆ្លើយទទួលយ៉ាងនោះ ព្រោះមិនទាន់លះនូវភាពមានរាគៈជាដើម ។ ក្នុង បញ្ញាថា សរាគោ ជាដើម បរវាទីឆ្លើយបដិសេធ ព្រោះខ្លាចខុសអំពី ព្រះសូត្រ និងព្រោះខ្លាចខុសអំពីភាពដែលត្រឹមត្រូវ ។ កាលដឹងពាក្យទាំងពួង តាមទំនងព្រះបាលីនោះឯង យ៉ាង នេះហើយ គប្បីជ្រាបអត្ថយ៉ាងនេះ ក្នុងពាក្យនេះថា អត្ថិ សិយា អតីតំ សិយា ន្វាតីតំ ខាងមុខដូចតទៅនេះថា វត្ថុណាជាអតីតនោះឯង ជាវត្ថុមាន វត្ថុនោះ ក៏ជាអតីត វត្ថុណា ជាបច្ចុប្បន្ននោះឯង អនាគតជាវត្ថុមាន វត្ថុនោះ មិនមែនជាវត្ថុមាន វត្ថុនោះ មិនមែនជាអតីត ។ បទថា តេនាតីតំ ន្វាតីតំ ន្វាតីតំ អតីតំ អធិប្បាយថា ដោយហេតុនោះ អតីតក៏ជាសភាវៈដែលមិន មែនអតីត តែសភាវៈដែលមិនមែនអតីតក៏ជាអតីត ដូច្នេះ ។ ក្នុងពាក្យសួរ ដោយអនាគត និងបច្ចុប្បន្ន ក៏ន័យនេះឯង ។