អដ្ឋកថាសុត្តសាធនៈ

ក្បាលទី 71 · ទំព័រ 332

សុត្តសោធនៈ ពាក្យសួរ ដើម្បីអះអាងដោយព្រះសូត្រថា ន វត្តព្វំ អតីតំ អត្ថិ អនាគតំ អត្ថិ ជាពាក្យរបស់បរវាទី ពាក្យឆ្លើយទទួល ជាពាក្យរបស់ សកវាទី ។ ការសួរអាស្រ័យលទ្ធិរបស់ខ្លួន តាមព្រះសូត្រទៀតថា យំ កិញ្ចិ ភិក្ខវេ រូបំ ជាដើម ជាពាក្យរបស់បរវាទី ។ ក្នុងន័យទី ២ ពាក្យសួរជាពាក្យរបស់សកវាទី ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ពាក្យសួរក្តី ពាក្យឆ្លើយទទួលក្តី ក្នុងឋានៈ ទាំងពួង បណ្ឌិតគប្បីជ្រាបដោយប្រការដូច្នេះ ។ ម្យ៉ាងទៀត បរវាទីសម្តែងពាក្យណាថា អត្ថិ តត្ថ អាយតឹ បុនព្ភវា ភិនិព្វត្តិ ជាដើម ក្នុងទីបំផុតរបស់ព្រះសូត្រថា ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីត្រេកត្រអាលមាន សេចក្តី រីករាយមាន ចំណង់មាន ក្នុងកពឡិង្ការាហារ ដូច្នេះ ជាសូត្រដែលមានពិត មិនមែនឬ ក៏ដើម្បីអះអាងសភាពដែលអនាគតមាន ពាក្យនោះ អះអាងមិន បាន ដល់សភាវៈដែលអនាគតមាន ។ ពិតហើយ ពាក្យដែលព្រះមានព្រះភាគ ត្រាស់ក្នុងព្រះសូត្រនោះ សំដៅយកធម៌ដែលបុគ្គលចម្រើនហើយពិត ព្រោះភាព ដែលហេតុទាំងឡាយ ជាសភាវៈដល់នូវការសម្រេចហើយ ។ នេះជា ការអធិប្បាយព្រះសូត្រ ។ ពាក្យដ៏សេស ក្នុងទីទាំងពួង មានអត្ថងាយ ហើយ ។