អដ្ឋកថានសុត្តសាធនកថា

ក្បាលទី 71 · ទំព័រ 341

ឥឡូវនេះ នឹងពោលរឿងអតីតជាខន្ធជាដើមដូចតទៅក្នុង រឿងនោះ ពាក្យសួរថា អតីតំ ខន្ធា ជាដើម ជាពាក្យរបស់បរវាទី ដែលកាន់យកនូវការមាននៃខន្ធទាំងឡាយ ទាំងដែលជាអតីត និងអនាគត ព្រោះការមិនវៀរចាកភាពជាខន្ធជាដើម ។ ពាក្យឆ្លើយទទួលថា អាមន្តា ជា ពាក្យរបស់សកវាទី ព្រោះភាពដែលខន្ធក្នុងអតីតក៏សង្គ្រោះជាខន្ធ ។ ពាក្យ សួរទៀតថា អតីតំ អត្ថិ ជាពាក្យរបស់បរវាទី ។ ពាក្យបដិសេធ ជាពាក្យ របស់សកវាទី ព្រោះភាពដែលអតីតក្ខន្ធមាននោះ លោកបដិសេធ ដោយ ព្រះសូត្រដែលជាគន្លងនៃភាសា ។ ក្នុងពាក្យសួរពោលដោយអាយតនៈ និង ធាតុក្តី ក្នុងបញ្ញាពោលដោយអនាគតក្តី ក្នុងបញ្ញាពោលដោយអនាគត ដោយ អនុលោម និងបដិលោមដែលប្រៀបធៀបជាមួយបច្ចុប្បន្នក្តី ក្នុងបញ្ញាពោល ដោយពាក្យជាដើមថា រូបអតីតជាខន្ធក្តី បណ្ឌិតគប្បីជ្រាបអត្ថដោយឧបាយ នេះឯង ។