អដ្ឋកថាសុត្តសាធនៈ

ក្បាលទី 71 · ទំព័រ 342

សុត្តសាធនៈ ម្យ៉ាងទៀត ក្នុងការអះអាងដោយព្រះសូត្រ ពាក្យសួរថា ន វត្តព្វំ ជាពាក្យរបស់សកវាទី ។ បណ្តាបទទាំងនោះ បទថា នត្ថិ ចេតេ អធិប្បាយថា ធម៌ទាំងឡាយនោះ មិនមានឬ ។ កាលភាពជាខន្ធជាដើមមាន បរវាទីមិនកាន់យកនូវការមិនមាននៃអតីត និងអនាគតទាំងនោះ ទើបឆ្លើយ ទទួលថា អាមន្តា ។ លំដាប់នោះ ការនាំព្រះសូត្រមក ដើម្បីអះអាងភាព ដែលខន្ធជាអតីត និងអនាគតទាំងនោះ ជាសភាវៈដែលមិនមាន ជាពាក្យរបស់ សកវាទី ។ ពាក្យសួរទី ២ ក៏ជាពាក្យរបស់បរវាទី ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់សកវាទី ។ ការនាំព្រះសូត្រមក ជាពាក្យរបស់បរវាទី ។ ការនាំ ព្រះសូត្រមកនោះ រមែងអះអាងនូវភាពដែលអតីតក្ខន្ធ និងអនាគតជាដើម ទាំងនោះជាខន្ធជាដើមប៉ុណ្ណោះ មិនបានអះអាងនូវភាពដែលខន្ធជាដើមនោះ មាន ព្រោះហេតុនោះ សូម្បីបរវាទីនាំព្រះសូត្រមកហើយ ក៏ហាក់ដូចជាមិន នាំមកនោះឯង ដូច្នេះ ។