ឯកច្ចមត្ថីតិកថា អភិធម្មបិដក ឯកច្ចមត្ថីតិកថា

ក្បាលទី 71 · ទំព័រ 343

អតីត មានឬ ។ មានខ្លះ មិនមានខ្លះ ។ អតីត រលត់ខ្លះ មិន រលត់ខ្លះ ទៅប្រាសខ្លះ មិនទៅប្រាសខ្លះ វិនាសខ្លះ មិនវិនាសខ្លះ សូន្យខ្លះ មិន សូន្យខ្លះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អតីត មានខ្លះ មិនមានខ្លះឬ ។ អើ ។ ធម៌ទាំងឡាយ មានវិបាក មិនទាន់ចាស់ ជាអតីត មានខ្លះ មិនមានខ្លះឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ អតីត មានខ្លះ មិនមានខ្លះឬ ។ អើ ។ ធម៌ទាំងឡាយ មានវិបាក ចាស់ ជាអតីត មានខ្លះ មិនមានខ្លះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អតីត មានខ្លះ មិនមានខ្លះឬ ។ អើ ។ ធម៌ទាំងឡាយ មិន មានវិបាក ជាអតីត មានខ្លះ មិនមានខ្លះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ អតីត មានខ្លះ មិនមានខ្លះឬ ។ អើ ។ អ្វីមាន អ្វីមិនមាន ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះ តែងមាន ធម៌ ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ តែងមិនមាន ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះ មានឬ ។ អើ ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះ មានឬ ។ អើ ។ ធម៌ទាំងឡាយ មិនមានវិបាក ជាអតីត ធម៌ទាំងនោះ មាន ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ទាំងឡាយ មានវិបាកចាស់ ជាអតីត ធម៌ទាំងនោះ មិន មានឬ ។ អើ ។ ធម៌ទាំងឡាយ មានវិបាកមិនទាន់ចាស់ ជាអតីត ធម៌ទាំងនោះ មិនមានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម៌ទាំងឡាយ មានវិបាក ចាស់ ជាអតីត ធម៌ទាំងនោះ មិនមានឬ ។ អើ ។ ធម៌ទាំងឡាយ មិនមានវិបាក ជាអតីត ធម៌ទាំងនោះ មិនមានឬ ។