អភិធម្មបិដក សតិប្បដ្ឋានកថា

ក្បាលទី 71 · ទំព័រ 352

ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ ។ អើ ។ ធម៌ទាំងអស់ ឈ្មោះថា សតិ សតិន្ទ្រិយ សតិពល សម្មាសតិ សតិសម្ពោជ្ឈង្គ ដែលជាផ្លូវជាទីទៅនៃបុគ្គលម្នាក់ ដល់នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំកពូនឡើង មិនមានអាសវៈ មិនជាប្រយោជន៍ដល់ សញ្ញោជនៈ ជាធម៌ដែលគន្ថៈ មិនគប្បីដោតក្រង ដែលឱឃៈមិនគប្បីប្រព្រឹត្តក ន្លង ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង មិនជាប្រយោជន៍ដល់នីវរណៈ ជាធម៌ដែលបរាមាសៈមិនស្ទាបអង្អែល មិនជាប្រយោជន៍ដល់ឧបាទាន មិនគួរ ដល់សេចក្តីសៅហ្មង ធម៌ទាំងអស់ ឈ្មោះថា ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ អានាបានស្សតិ មរណានុស្សតិ កាយគតាសតិ ឧបសមានុស្សតិឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ធម៌ទាំងអស់ ឈ្មោះថា សតិប្បដ្ឋានឬ ។ អើ ។ ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈ ឈ្មោះថា សតិប្បដ្ឋានឬ ។ អើ ។ ចក្ខាយតនៈ ឈ្មោះថា សតិ សតិន្ទ្រិយ សតិពល សម្មាសតិ សតិសម្ពោជ្ឈង្គ ដែលជាផ្លូវជាទីទៅនៃបុគ្គលម្នាក់ ដល់ នូវការអស់ទៅ ដល់នូវការត្រាស់ដឹង ដល់នូវការមិនសន្សំកពូនឡើង មិន មានអាសវៈ មិនជាប្រយោជន៍ដល់សំយោជនៈ ។ បេ ។ មិនគួរដល់សេចក្តី សៅហ្មង ចក្ខាយតនៈ ឈ្មោះថា ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ អានាបានស្សតិ មរណានុស្សតិកា យគតាសតិ ឧបសមានុស្សតិឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាយតនៈ ។ បេ ។ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ។ បេ ។ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ។