អដ្ឋកថាសតិប្បដ្ឋានកថា

ក្បាលទី 71 · ទំព័រ 358

ឥឡូវនេះ នឹងពោលសតិប្បដ្ឋានដូចតទៅក្នុង រឿងនោះ ជនពួកណា មានលទ្ធិដូចលទ្ធិរបស់និកាយអន្ធកៈទាំងឡាយ ក្នុងខណៈនេះថា ធម៌ទាំងពួងជាសតិប្បដ្ឋាន ព្រោះកាន់យកធម៌ទាំងឡាយ មានកាយជាដើម ជាអារម្មណ៍ដោយសតិ ដោយន័យដែលព្រះមាន ព្រះភាគត្រាស់ក្នុងសតិប្បដ្ឋានសំយុត្តថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងនូវសេចក្តីកើតឡើង និងសូន្យទៅនៃសតិប្បដ្ឋាន ៤ ដូច្នេះជាដើម ។ និកាយដែលកើតឡើងខាងក្រោយទាំងនេះ គឺបុព្វសេលិយៈ អបរសេលិយៈ រាជគិរិយៈ និងសិទ្ធត្ថិកៈ ឈ្មោះថា និកាយអន្ធកៈ ។ ពាក្យសួរដើម្បីសង្កត់សង្កិន លទ្ធិរបស់ជនទាំងនោះ ជាពាក្យរបស់សកវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា សតិប្បដ្ឋាន ដូចតទៅនេះ ព្រោះហេតុដែលឈ្មោះថា បដ្ឋាន ព្រោះអត្ថថា រមែងតាំងមាំក្នុងធម៌ ទាំងឡាយ ។ សួរថា អ្វីតាំងមាំ ឆ្លើយថា សតិ ។ សូម្បីមានសតិជាអារម្មណ៍ ក៏ឈ្មោះថា សតិប្បដ្ឋាន ដោយអត្ថនេះថា ការតាំងមាំនៃសតិ ឈ្មោះថា សតិប្បដ្ឋាន ។ ឈ្មោះថា បដ្ឋាន ព្រោះអត្ថថា រមែងតាំងមាំ ។ សួរថា អ្វីរមែងតាំងមាំ ឆ្លើយថា សតិរមែងតាំងមាំ ។ បដ្ឋាន គឺ សតិ ឈ្មោះថា សតិប្បដ្ឋាន ដោយអត្ថនេះថា ទីតាំង គឺសតិ ឈ្មោះថា សតិប្បដ្ឋាន ហេតុនោះ វាទៈទាំង ២ រមែងត្រឹមត្រូវដោយបរិយាយ ។ ម្យ៉ាងទៀត ជនទាំងឡាយណា លះបរិយាយនេះហើយ រមែងពោល ថា ធម៌ទាំងពួងជាសតិប្បដ្ឋានដោយចំណែកមួយបុណ្ណោះ ពាក្យសួរសំដៅ ដល់ជនទាំងនោះ ជាពាក្យរបស់សកវាទី ពាក្យឆ្លើយទទួលដោយអំណាចនៃ អារម្មណ៍ ជាពាក្យរបស់បរវាទី ។ តែកាលសកវាទីសួរថា សព្វេ ធម្មា សតិ ជាដើម បរវាទីក៏ឆ្លើយបដិសេធ ព្រោះភាពដែលធម៌ទាំងពួង មិនជាសតិ ទាំងអស់ ។