អភិធម្មបិដក ហេវត្ថីតិកថា
អតីត មានឬ ។ អតីត មានយ៉ាងនេះ មិនមានយ៉ាងនេះ ។ អតីតនោះមាន អតីតនោះឯង ឈ្មោះថា មិនមានឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ អតីតនោះមាន អតីតនោះឯង ឈ្មោះថា មិនមានឬ ។ អើ ។ អត្ថថា មាន ឈ្មោះអត្ថថា មិនមាន អត្ថថា មិនមាន ឈ្មោះអត្ថថា មាន ភាពមាន ឈ្មោះថា ភាពមិនមាន ភាពមិនមាន ឈ្មោះថា ភាពមាន ពាក្យ ថា មានក្តី ថាមិនមានក្តី ឬថា មិនមានក្តី ថាមានក្តី សភាវៈទាំងនេះ មាន អត្ថតែមួយស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ អនាគត មានឬ ។ អនាគត មានយ៉ាងនេះ មិនមានយ៉ាង នេះ ។ អនាគតនោះមាន អនាគតនោះឯង ឈ្មោះថា មិនមានឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ អនាគតនោះមាន អនាគតនោះឯង ឈ្មោះថា មិន មានឬ ។ អើ ។ អត្ថថា មាន ឈ្មោះអត្ថថា មិនមាន អត្ថថា មិនមាន ឈ្មោះ អត្ថថា មាន ភាពមាន ឈ្មោះថា ភាពមិនមាន ភាពមិនមាន ឈ្មោះថា ភាព មាន ពាក្យថា មានក្តី ថាមិនមានក្តី ឬថា មិនមានក្តី ថាមានក្តី សភាវៈ ទាំងនេះ មានអត្ថតែមួយ ស្មើគ្នា មានចំណែកស្មើគ្នា មានកំណើតជាមួយគ្នា ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បច្ចុប្បន្ន មានឬ ។ បច្ចុប្បន្ន មានយ៉ាងនេះ មិនមានយ៉ាង នេះ ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បច្ចុប្បន្ននោះ មាន បច្ចុប្បន្ននោះឯង ឈ្មោះថា មិនមានឬ ។ អើ ។ អត្ថថា មាន ឈ្មោះអត្ថថា មិនមាន ។ បេ ។ ស្មើគ្នា មាន ចំណែកស្មើគ្នា មានកំណើតជាមួយគ្នាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។