អដ្ឋកថាហេវត្ថីកថា
ឥឡូវនេះ នឹងពណ៌នាអំពីការមានដោយភាវៈយ៉ាងនេះដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយ ដែលមានប្រភេទតាមដែលពោលមកហើយក្នុងខណៈនេះថា ធម៌ ទាំងឡាយ មានអតីតធម៌ទាំងពួងជាដើម មានដោយអំណាចនៃធម៌ មានរូប ជាដើម ឬអតីតធម៌មិនមានដោយអំណាចនៃអនាគត និងបច្ចុប្បន្ន ឬអនាគត និងបច្ចុប្បន្ន មិនមានដោយអំណាចនៃអតីតធម៌ជាដើម ព្រោះហេតុនោះ វត្ថុ ទាំងពួងនោះ យ៉ាងនេះ មាន យ៉ាងនេះ មិនមាន ដូច្នេះ សកវាទីសំដៅ ដល់ជនទាំងនោះ ទើបសួរបរវាទីថា អតីតំ អត្ថិ ដូច្នេះ ។ ពាក្យវិសជ្ជនាថា ហេវត្ថិ ហេវ នត្ថិ ជាពាក្យរបស់បរវាទី ។ បណ្តាបទទាំងនោះ បទថា ហេវ បានដល់ ឯវំ ប្រែថា យ៉ាងនេះ ឬ ដោយសភាវៈយ៉ាងនេះ ។ លំដាប់នោះ សកវាទីកាលនឹងសួរបរវាទីនោះថា បើអតីតធម៌យ៉ាងនេះមាន យ៉ាងនេះមិនមានសោត កាលបើមានសេចក្តីយ៉ាង នោះមាន អតីតធម៌នោះឯង ឈ្មោះថា មាន អតីតធម៌នោះឯង ឈ្មោះថា មិនមាន ទើបពោលថា សេវត្ថិ សេវ នត្ថិ ដូច្នេះ ។ បរវាទីសំដៅយកការមាន នៃធម៌នោះដោយសភាវៈនោះបុណ្ណោះ និងសំដៅយកការមិនមាននៃធម៌ទាំង នោះ ដោយសភាវៈនោះបុណ្ណោះ ទើបឆ្លើយបដិសេធ ។ បរវាទីត្រូវសួរ លើកទី ២ ក៏ឆ្លើយទទួល សំដៅយកការមាន ដោយសភាវៈរបស់ខ្លួននោះ ឯង និងការមិនមាន ដោយសភាវៈដទៃ ។ ខាងមុខអំពីនេះទៅ ពាក្យថា អត្ថដ្ឋោ នត្ថដ្ឋោ អធិប្បាយថា សកវាទីសួរថា ភាវៈដែលជារបស់ខ្លួនមាន ឈ្មោះថា រមែងជាភាវៈដែលជារបស់ខ្លួន ដែលមិនមានឬ ។ បណ្ឌិតគប្បី ជ្រាបអត្ថ ក្នុងវារៈទាំងពួង ដោយឧបាយនេះ ។ [ ៤៤៣-៤៤៥ ] ក្នុងទីបំផុត ទើបបរវាទីពោលពាក្យថា តេន ហិ អតីតំ ហេវត្ថិ ហេវ នត្ថិ និងពាក្យថា តេន ហិ រូបំ ហេវត្ថិ ហេវ នត្ថិ ជាដើម ហើយតាំងនូវលទ្ធិក៏ពិត តែលទ្