អភិធម្មបិដក បរូបហារកថា
( សកវាទីសួរថា ) ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ ព្រះអរហន្ត មានដែរឬ ។ ( បរវាទីឆ្លើយថា ) អើ ។ រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្តមានដែរឬ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មិនមាន បើរាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺ កាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់ព្រះអរហន្ត មិន មានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការបញេ្ចញទឹកសុក្កៈ មិន ស្អាត របស់ព្រះអរហន្តមានទេ ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ សញ្ញោជនៈ គឺកាមរាគៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ របស់បុថុជ្ជននោះ មានដែរឬ ។ អើ ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាតរបស់ព្រះអរហន្តមាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ បេ ។ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្តនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ ។ បេ ។ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្ត នោះ មិនមានទេឬ ។ អើ ។ ការបញេ្ចញទឹកសុក្កៈ មិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋាន គឺកាមរាគៈ ។ បេ ។ កាមច្ឆន្ទនីវរណៈរបស់ បុថុជ្ជននោះ មិនមានទេឬ ។