អដ្ឋកថាបរូបហារកថា

ក្បាលទី 71 · ទំព័រ 383

ឥឡូវនេះ នឹងពណ៌នាអំពីអ្នកដទៃនាំមកឲ្យដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា ដូចនិកាយបុព្វសេលិយៈ និងនិកាយ អបរសេលិយៈទាំងឡាយ ក្នុងខណៈនេះ រមែងសម្គាល់ថា ទេវតាដែលទាក់ទង ក្នុងពួកមារ បង្អោននាំទឹកសុក្កៈ គឺទឹកអសុចិចូលទៅដល់ព្រះអរហន្តបាន ព្រោះឃើញការហូរទឹកសុក្កៈ គឺអសុចិរបស់ជនទាំងឡាយ ដែលសម្គាល់ខុសមាន ការសម្គាល់ក្នុងធម៌ ដែលខ្លួនមិនសម្រេចថា សម្រេច ហើយប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត ឬបុគ្គលអ្នកបោកបញ្ឆោត ដែលប្តេជ្ញាខ្លួនថា ជាព្រះអរហន្ត សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរបរវាទីថា អត្ថិ អរហតោ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ឈ្មោះថា ការហូរទឹកសុក្កៈ រមែងមាន ព្រោះរាគៈជាសមុដ្ឋាន ព្រោះ ហេតុនោះ ឥឡូវនេះ ទើបសកវាទីសួរថា អត្ថិ អរហតោ រាគោ ដូច្នេះ អត្ថទាំងពួងនោះ ងាយយល់ហើយ ។ ក្នុងបញ្ញាថា មារយិកា ទេវតា អត្តនោ ជាដើម សេចក្តីថា ឈ្មោះថា ការបញេ្ចញទឹកសុក្កៈរបស់ទេវតាទាំងនោះ រមែងមិនមាន ទាំង ទេវតាទាំងនោះ ក៏មិនកាន់យកទឹកសុក្កៈ ហើយបង្អោនចូលទៅដល់ជនពួក ដទៃ ទាំងទឹកសុក្កៈរបស់ព្រះអរហន្តនោះឯង ក៏មិនមាន ព្រោះហេតុនោះ ទើបបរិវាទីបដិសេធថា ន ហេវំ ។ ក្នុងបញ្ញាថា នេវ អត្តនោ សេចក្តីថា បរវាទីនោះ រមែង ឆ្លើយទទួល ព្រោះលទ្ធិថា ទេវតានិម្មិតហើយ នាំចូលទៅ ។ ក្នុងបញ្ញាថា លោមគោបេហិ បរវាទីបដិសេធ ព្រោះឃើញ ថា មិនមានការនាំចូលទៅតាមរន្ធរោមទាំងឡាយ ដូចការនាំសប្បិ និងប្រេង ទាំងឡាយចូលទៅ ។