អភិធម្មបិដក អញ្ញាណកថា
ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ ។ អើ ។ អវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជារបស់ព្រះអរហន្ត មានដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ អវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជា របស់ព្រះអរហន្ត មិនមានទេឬ ។ អើ ។ បើអវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺ អវិជ្ជា របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ ។ ការមិនដឹងរបស់បុថុជ្ជន មាន អវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជា របស់បុថុជ្ជននោះ មានដែរឬ ។ អើ ។ ការមិនដឹង របស់ ព្រះអរហន្ត មាន អវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជា របស់ព្រះអរហន្ត នោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការមិនដឹង របស់ព្រះអរហន្ត មាន អវិជ្ជា ឱឃៈ គឺអវិជ្ជាយ ោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជា របស់ព្រះអរហន្តនោះ មិនមានទេឬ ។ អើ ។ ការមិនដឹង របស់បុថុជ្ជន មាន អវិជ្ជា ឱឃៈ គឺអវិជ្ជា យោគៈ គឺអវិជ្ជា អនុស័យ គឺអវិជ្ជា បរិយុដ្ឋាន គឺអវិជ្ជា សញ្ញោជនៈ គឺអវិជ្ជា នីវរណៈ គឺអវិជ្ជា របស់បុថុជ្ជននោះ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។