អភិធម្មបិដក កង្ខាកថា
អរហន្ត មានឬ ។ អើ ។ ព្រះអរហន្ត មិនគប្បីដឹង នូវសោតាបត្តិផលក្តី នូវ សកទាគាមិផលក្តី នូវអនាគាមិផលក្តី នូវអរហត្តផលក្តី ទេឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ កង្ខា ( ការងឿងឆ្ងល់ ) របស់ព្រះអរហន្ត មានឬ ។ អើ ។ វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់ព្រះអរហន្ត មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមានទេឬ ។ អើ ។ បើវិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់ព្រះអរហន្ត មិនមាន ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ ។ កង្ខារបស់បុថុជ្ជន មាន វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់បុថុជ្ជននោះ មានដែរឬ ។ អើ ។ កង្ខា របស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺ វិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មានដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ កង្ខារបស់ព្រះអរហន្ត មាន វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់ព្រះអរហន្តនោះ មិនមានទេ កង្ខារបស់បុថុជ្ជន មាន វិចិកិច្ឆា បរិយុដ្ឋាន គឺវិចិកិច្ឆា សញ្ញោជនៈ គឺវិចិកិច្ឆា នីវរណៈ គឺវិចិកិច្ឆា របស់បុថុជ្ជននោះ មិនមានទេឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។