អភិធម្មបិដក បរវិតារណាកថា

ក្បាលទី 71 · ទំព័រ 406

អើ ។ ក្រែងព្រះអរហន្ត គប្បីងឿងឆ្ងល់ ក្នុងនាម និងគោត្ត របស់ស្ត្រី និង បុរស គប្បីងឿងឆ្ងល់ ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ ក្នុងឈ្មោះនៃ ស្មៅ ឈើតូច និងឈើធំឬ ។ អើ ។ បើព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តរបស់ស្ត្រី និងបុរស គប្បីងឿងឆ្ងល់ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ ក្នុងឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុ នោះ អ្នកគប្បីពោលថា កង្ខា របស់ព្រះអរហន្ត មានដែរ ។ ព្រះអរហន្ត គប្បីងឿងឆ្ងល់ក្នុងនាម និងគោត្តន្រៃស្តី និងបុរស គប្បីងឿងឆ្ងល់ ក្នុងផ្លូវ និងមិនមែនផ្លូវ គប្បីងឿងឆ្ងល់ ក្នុងឈ្មោះនៃស្មៅ ឈើតូច និងឈើធំ ព្រោះ ហេតុនោះ កង្ខា របស់ព្រះអរហន្ត មានដែរឬ ។ អើ ។ ព្រះអរហន្ត គប្បី ងឿងឆ្ងល់ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តក្តីឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បរវិតារណា ( ការឆ្លងផុតដោយបុគ្គលដទៃ ) របស់ព្រះអរហន្ត មានដែរឬ ។ អើ ។ ព្រះអរហន្ត មានបុគ្គលណែនាំ សម្រេចដោយ បុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិន ដឹង មិនឃើញ ជាអ្នកវង្វេង ជាអ្នកមិនដឹងខ្លួនឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ បេ ។ ក្រែងព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេច ដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គល ដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ ។ អើ ។ បើព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមាន បុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជា អ្នកមិនវង្វេង ជាអ្នកដឹងខ្លួន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការ ឆ្លងផុតដោយ