អភិធម្មបិដក វចីភេទកថា
វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អើ ។ វចីភេទរបស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិក្នុងទីទាំងពួង មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អើ ។ វចីភេទ របស់បុគ្គលទាំងឡាយ ចូលកាន់សមាបត្តិសព្វកាល មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អើ ។ វចីភេទ របស់ពួកបុគ្គលទាំងអស់ ចូលកាន់សមាបត្តិ មានដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អើ ។ វចីភេទក្នុងសមាបត្តិទាំងពួង មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អើ ។ កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ កាយភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ ។ អើ ។ វចីភេទ របស់បុគ្គលចូលកាន់សមាបត្តិ មិនមានទេឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ វាចារបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ វចីភេទ មានដែរឬ ។ អើ ។ កាយរបស់បុគ្គលចូលកាន់សមាបត្តិ មានដែរឬ កាយភេទ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាយ របស់បុគ្គលចូលកាន់សមាបត្តិ មាន កាយភេទ មិន មានទេឬ ។ អើ ។ វាចា របស់បុគ្គលចូលកាន់សមាបត្តិ មានឬ វចីភេទ មិនមានទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលដឹងថា ទុក្ខ ហើយពោលវាចាថា ទុក្ខឬ ។ អើ ។ បុគ្គល កាលដឹងថា ហេតុនាំឲ្យកើតទុក្ខ ហើយពោលវាចាថា ហេតុ នាំឲ្យកើតទុក្ខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។