អដ្ឋកថាវចីភេទកថា

ក្បាលទី 71 · ទំព័រ 429

ឥឡូវនេះ នឹងពោលអំពីការបន្លឺវាចាដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណាមានលទ្ធិ ដូចលទ្ធិរបស់និកាយទាំងឡាយ មាននិកាយបុព្វសេលិយៈជាដើម ក្នុងខណៈនេះថា កាលបុគ្គលចូល បឋមជ្ឈានក្នុងខណៈនៃសោតាបត្តិមគ្គ បុគ្គលរមែងបន្លឺវាចាថា ទុក្ខ ដូច្នេះ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរថា សមាបន្នស្ស អត្ថិ វចីភេទោ ដូច្នេះ ។ ពាក្យឆ្លើយទទួលដែលតាំងនៅក្នុងលទ្ធិ ជាពាក្យរបស់បរវាទី ។ ត្រូវសកវាទីសួរសំដៅយកភពទាំង ៣ ដោយបទថា សព្វត្ថ ទៀត បរវាទី បដិសេធ ព្រោះសំដៅយកអរូបភព ។ ត្រូវសួរដល់កាលដោយបទថា សព្វទា បរវាទីបដិសេធ ព្រោះសំដៅយកកាលនៃសមាបត្តិទាំងពួង ដទៃចាកសមាបត្តិ របស់អ្នកបាន បឋមជ្ឈាន ក្នុងខណៈនៃសោតាបត្តិមគ្គ ។ ត្រូវសួរដោយបទថា សព្វេសំ សមាបន្នានំ បរវាទី បដិសេធ ព្រោះសំដៅយកអ្នកចូលលោកិយសមាបត្តិ ។ ត្រូវសួរថា សព្វសមាបត្តិសុ បរវាទីក៏ឆ្លើយបដិសេធ ព្រោះសំដៅយកលោកុត្តរ ដែលសម្បយុត្តដោយទុតិយជ្ឈាន និងលោកិយសមាបត្តិទាំងពួង ។ បទថា កាយភេទោ បានដល់ កាយវិញ្ញត្តិ ដែលប្រព្រឹត្ត ទៅដោយអំណាចនៃឥរិយាថទាំងឡាយ មានការឈានទៅខាងមុខជាដើម ។ សកវាទីនោះរមែងសួរពាក្យនេះ ដើម្បីចោទសួរថា ចិត្តពួកណា រមែងញ៉ាំង វចីវិញ្ញត្តិឲ្យកើតឡើង ចិត្តទាំងនោះឯង រមែងញ៉ាំងកាយវិញ្ញត្តិឲ្យកើតឡើង ដូចគ្នា កាលបើភាពយ៉ាងនោះមាន ព្រោះហេតុអ្វី សូម្បីការកម្រើកកាយ ទើបមិនមាន ។ បរវាទីឆ្លើយបដិសេធផង ឆ្លើយទទួលផង ដោយអំណាច នៃលទ្ធិ ។ ឥឡូវនេះ លោកពោលបញ្ញាទាំងឡាយ មានបទថា ទុក្ខន្តិ ជានន្តោ ជាដើម ដើម្បីចោទសួរថា បើបុគ្គលនោះ រមែងពោលវាចា ក្នុង ខណៈនៃមគ្គថា ទុក្ខ ដូច្នេះសោត បុគ្គលនោះ ក៏គប្បីពោលនូវពាក្យថា សមុទយៈជាដើម ឬបើបុគ្គលនោះមិនពោលព