អភិធម្មបិដក ទុក្ខាហារកថា

ក្បាលទី 71 · ទំព័រ 432

ការនាំមកនូវញាណ ( ការដឹង ) ក្នុងទុក្ខ ជាអង្គនៃមគ្គ ដែល រាប់បញ្ចូលក្នុងមគ្គឬ ។ អើ ។ ពួកជនណាមួយ ពោលវាចាថា ទុក្ខ ជន ទាំងអស់នោះ តែងចម្រើននូវមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកជនណាមួយ ពោលវាចាថា ទុក្ខ ជនទាំងអស់នោះ តែង ចម្រើននូវមគ្គឬ ។ អើ ។ ពួកពាលបុថុជ្ជន ពោលវាចាថា ទុក្ខ ពួកពាលបុថុជ្ជន តែងចម្រើននូវមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជន អ្នកសម្លាប់មាតា ។ បេ ។ ជនអ្នកសម្លាប់បិតា ជនអ្នកសម្លាប់ព្រះអរហន្ត ជន អ្នកធ្វើព្រះលោហិតឲ្យពុះពោរឡើង ។ បេ ។ ជនអ្នកបំបែកសង្ឃ ពោលវាចា ថា ទុក្ខ ជនអ្នកបំបែកសង្ឃ តែងចម្រើនមគ្គដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។