អភិធម្មបិដក កុក្កុឡកថា
សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ ។ អើ ។ វេទនាជាសុខ គឺសុខប្រព្រឹត្តទៅក្នុងកាយ សុខប្រព្រឹត្តទៅក្នុងចិត្ត សុខជាទិព្វ សុខជារបស់មនុស្ស សុខដោយលាភ សុខដោយសក្ការៈ សុខដោយយាន សុខដោយដំណេក សុខដោយភាពនៃខ្លួនជាធំ សុខដោយភាពនៃខ្លួនជាអធិបតី សុខរបស់គ្រហស្ថ សុខរបស់សមណៈ សុខប្រកបដោយអាសវៈ សុខមិន មានអាសវៈ សុខប្រកបដោយឧបធិក្កិលេស សុខមិនមានឧបធិក្កិលេស សុខ ប្រកបដោយអាមិសៈ សុខមិនមានអាមិសៈ សុខប្រកបដោយបីតិ សុខមិន មានបីតិ សុខដោយឈាន សុខដោយវិមុត្តិ សុខក្នុងកាម សុខដោយការចេញ ចាកកាម សុខដោយការស្ងប់ស្ងាត់ សុខដោយការរម្ងាប់ សុខដោយការត្រាស់ ដឹង ក្រែងមានដែរឬ ។ អើ ។ បើវេទនាជាសុខ ។ បេ ។ សុខកើត អំពីការត្រាស់ដឹង មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនទេ ។ សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើមិនឲ្យមានព្រំដែនឬ ។ អើ ។ សង្ខារទាំងពួង មានវេទនាជាទុក្ខ គឺទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុង ចិត្ត សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីសង្រេងសង្រៃ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា សង្ខារទាំងពួង ដូចជាផេះក្តៅ ធ្វើ ឲ្យមិនមានព្រំដែនទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ វត្ថុទាំងអស់ ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ វត្ថុទាំងអស់ គឺអ្វី ជារបស់ក្តៅ ម្នាលភិក្ខុទាំងឡាយ ភ្នែកជារបស់ក្តៅ រូបជារបស់ក្តៅ ចក្ខុវិញ្ញាណជារបស់ក្តៅ ចក្ខុសម្ផស្សជារបស់ក្តៅ ធម្មជាតណា ដែលទទួល អារម្មណ៍ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី កើតឡើង ព្រោះចក