អភិធម្មបិដក អនុបុព្វាភិសមយកថា
ការត្រាស់ដឹងជាលំដាប់ មានដែរឬ ។ អើ ។ បុគ្គលចម្រើន សោតាបត្តិមគ្គ តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ចម្រើនសោតាបត្តិមគ្គ តាមលំដាប់ឬ ។ អើ ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវ សោតាបត្តិផល តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការត្រាស់ដឹងជាលំដាប់ មានឬ ។ អើ ។ បុគ្គលចម្រើន សកទាគាមិមគ្គ តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ចម្រើនសកទាគាមិមគ្គ តាមលំដាប់ឬ ។ អើ ។ បុគ្គល ធ្វើឲ្យជាក់ច្បាស់នូវ សកទាគាមិផល តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការត្រាស់ដឹងជាលំដាប់ មានឬ ។ អើ ។ បុគ្គលចម្រើន អនាគាមិមគ្គ តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ចម្រើនអនាគាមិមគ្គ តាមលំដាប់ឬ ។ អើ ។ បុគ្គល ធ្វើឲ្យជាក់ច្បាស់នូវ អនាគាមិផល តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការត្រាស់ដឹងជាលំដាប់ មានឬ ។ អើ ។ បុគ្គល ចម្រើន អរហត្តមគ្គ តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ចម្រើនអរហត្តមគ្គ តាមលំដាប់ឬ ។ អើ ។ បុគ្គល ធ្វើឲ្យជាក់ច្បាស់នូវ អរហត្តផល តាមលំដាប់ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ដោយការឃើញទុក្ខសច្ច តើលះបង់អ្វី ។ បុគ្គល លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ និងពួកកិលេស ដែលដូចគ្នានឹងធម៌ទាំងនោះ ជា ចតុព្ភាគ ( មានចំណែកជា ៤ ) ។ សោតាបន្នបុគ្គល ជាចតុព្ភាគ មិនមែន សោតាបន្នបុគ្គល ជាចតុព្ភាគ បុគ្គល ដល់សោតាបត្តិផល បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ ជាចតុព្ភាគ មិន ពាល់ត្រូវដោយនាមកាយ ជាចតុព្ភា