អភិធម្មបិដក វោហារកថា
វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរឬ ។ អើ ។ វោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀក ជាលោកុត្តរ មិនប៉ះ ទង្គិចត្រចៀក ជាលោកិយ ជនទាំងឡាយ ដឹងច្បាស់ដោយវិញ្ញាណ ជា លោកុត្តរ មិនដឹងច្បាស់ដោយវិញ្ញាណ ជាលោកិយ សាវ័កទាំងឡាយ ដឹង ច្បាស់ បុថុជ្ជនទាំងឡាយ មិនដឹងច្បាស់ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ក្រែងវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិចត្រចៀក ជាលោកិយឬ ។ អើ ។ បើវោហារ របស់ព្រះពុទ្ធមានព្រះភាគ ប៉ះទង្គិច ត្រចៀក ជាលោកិយដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរទេ ។ ក្រែងពួកសាវ័ក ដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមាន ព្រះភាគដោយវិញ្ញាណ ជាលោកិយឬ ។ អើ ។ បើពួកសាវ័កដឹងច្បាស់នូវ វោហាររបស់ព្រះពុទ្ធមានព្រះភាគ ដោយវិញ្ញាណជាលោកិយដែរ ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា វោហាររបស់ព្រះពុទ្ធ មានព្រះភាគ ជា លោកុត្តរទេ ។ ក្រែងពួកបុថុជ្ជន ដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមាន ព្រះភាគឬ ។ អើ ។ បើពួកបុថុជ្ជនដឹងច្បាស់នូវវោហារ របស់ព្រះពុទ្ធមាន ព្រះភាគដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វោហាររបស់ព្រះពុទ្ធ មានព្រះភាគ ជាលោកុត្តរទេ ។ វោហារ របស់ព្រះពុទ្ធមានព្រះភាគ ជាលោកុត្តរឬ ។ អើ ។ ចុះមគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គស កទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ពោជ្ឈង្គ ( ជាលោកុត្តរ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។