អភិធម្មបិដក និរោធកថា

ក្បាលទី 71 · ទំព័រ 474

និរោធ មាន ២ ឬ ។ អើ ។ ទុក្ខនិរោធ មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទុក្ខនិរោធ មាន ២ ឬ ។ អើ ។ និរោធសច្ច មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធសច្ច មាន ទុក្ខសច្ច មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធសច្ច មាន ២ ឬ ។ អើ ។ សមុទយសច្ច មាន ២ ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ និរោធសច្ច មាន ២ ឬ ។ អើ ។ មគ្គសច្ច មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធសច្ច មាន ២ ឬ ។ អើ ។ ការទីពឹង មាន ២ ។ បេ ។ ការជ្រកកោន មាន ២ ការរពឫក មាន ២ ការប្រព្រឹត្តទៅក្នុងខាងមុខ មាន ២ ការមិនច្យុត មាន ២ ការមិនស្លាប់ មាន ២ ។ បេ ។ និព្វាន មាន ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និព្វាន ភាពខ្ពស់ និងទាប ភាពថោកទាប និងឧត្តម ឧក្រិដ្ឋ និងឱនថយ ដែន ឬការបែកធ្លាយ ការប្រេះឆា ឬចន្លោះ របស់និព្វានទាំង ២ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និរោធ មាន ២ ឬ ។ អើ ។ ក្រែងថា កាលបើសង្ខាររលត់ ព្រោះមិនបានពិចារណា បញ្ញាជាគ្រឿងពិចារណាទាំងឡាយ រលត់ដែរឬ ។ អើ ។ បើសង្ខាររលត់ ព្រោះមិនបានពិចារណា បញ្ញាជាគ្រឿងពិចារណាទាំងឡាយ ក៏រលត់ទៅ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា និរោធ មាន ២ ទេ ។ បុគ្គល មិនគួរនិយាយថា និរោធ មាន ២ ទេឬ ។ អើ ។ ក្រែងសង្ខារទាំងឡាយ រលត់ទៅ ព្រោះមិនបានពិចារណា មានការបាក់បែក ក្នុងទីបំផុត ចុះសង្ខារទាំងឡាយ រលត់ទៅ ព្រោះបានពិចារណា មានការ បាក់បែកក្នុងទីបំផុតដែរឬ ។ អើ ។ បើសង្ខារទាំងឡាយ រលត់ទៅ ព្រោះមិន បានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត សង្ខារទាំងឡាយ រលត់ទៅ ព្រោះបានពិចារណាក្តី មានការបាក់បែកក្នុងទីបំផុត ( ដូចគ្នា ) ម្នាលអ្នក