អដ្ឋកថានិរោធកថា

ក្បាលទី 71 · ទំព័រ 477

ឥឡូវនេះ នឹងពណ៌នាអំពីនិរោធដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហិសាសកៈ និងនិកាយអន្ធកៈទាំងឡាយ ក្នុងខណៈនេះថា រួមនិរោធទាំង ២ គឺអប្បដិសង្ខានិរោធ ( ការរលត់ដោយមិនប្រើបញ្ញាជាគ្រឿងពិចារណា ) ១ បដិសង្ខានិរោធ ( ការរលត់ដោយប្រើបញ្ញាជាគ្រឿងពិចារណា ) ១ ទាំង ២ នេះ ចូលជាមួយគ្នា ទើបឈ្មោះថា និរោធសច្ច សកវាទីសំដៅដល់ជន ទាំងនោះ ទើបសួរថា ទ្វេនិរោធា ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបញ្ញាថា ទ្វេ ទុក្ខនិរោធា បរវាទីមិនកាន់យកថា ទុក្ខសច្ចជា ២ ព្រោះ ហេតុនោះ ទើបឆ្លើយបដិសេធ តែប្រកាន់ថា ទុក្ខ រមែងរលត់ទៅដោយអាការ ២ យ៉ាង ព្រោះហេតុនោះ ទើបឆ្លើយទទួល ។ ក្នុងបញ្ញាថា ទ្វេ និរោធសច្ចានិ បរវាទី កាលមិនកាន់យកដោយអំណាចនៃការរលត់ទុក្ខសច្ចទាំង ២ យ៉ាង ទើបឆ្លើយបដិសេធ តែរមែងឆ្លើយទទួល ព្រោះការរលត់ទុក្ខដោយអាការទាំង ២ យ៉ាង ។ ក្នុងបទទាំងឡាយ មានបទថា ទ្វេ តាណានិ ជាដើម ក៏មាន ន័យនេះឯង ។ ពាក្យសួរទាំងឡាយ មានពាក្យថា អត្ថិ ទ្វិន្នំ និព្វានានំ ជាដើម បរវាទី កាលមិនឃើញព្រះនិព្វាន មានសភាពខ្ពស់ និងការទាបជាដើម ទើបឆ្លើយបដិសេធ ។ បទថា អប្បដិសង្ខានិរុទ្ធេ ដូច្នេះ អធិប្បាយថា សង្ខារទាំងឡាយ ណា មិនរលត់ទៅ ដោយលោកុត្តរញ្ញាណ ដែលជាគ្រឿងពិចារណា លោកហៅថា រលត់ទៅហើយ ព្រោះបរិសុទ្ធហើយតាមប្រក្រតី ឬព្រោះមិន មានការផ្សាយឡើង ដោយអំណាចនៃការរៀន និងការសាកសួរជាដើម ។ សង្ខារទាំងនោះ ។ បទថា បដិសង្ខា និរោធេន្តិ បានដល់ ញ៉ាំងសង្ខារ ទាំងនោះឲ្យរលត់ទៅ ដោយលោកុត្តរញ្ញាណ គឺរមែងឲ្យដល់នូវការមិនកើតឡើង ទៀត ។