តតិយវគ្គ អភិធម្មបិដក ពលកថា
កម្លាំងរបស់ព្រះតថាគត ជាសាធារណៈរបស់សាវ័កឬ ។ អើ ។ កម្លាំងរបស់ព្រះតថាគត ជាកម្លាំងរបស់សាវ័ក កម្លាំងរបស់សាវ័ក ជាកម្លាំងរបស់ព្រះតថាគតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្លាំងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ ។ អើ ។ កម្លាំងរបស់ព្រះតថាគតនោះឯង ជាកម្លាំងរបស់សាវ័កនោះ កម្លាំងរបស់ សាវ័កនោះឯង ជាកម្លាំងរបស់ព្រះតថាគតនោះឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ កម្លាំងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កឬ ។ អើ ។ កម្លាំងរបស់ព្រះតថាគតដូចម្តេច កម្លាំងរបស់សាវ័កក៏ដូច្នោះ កម្លាំងរបស់សាវ័ក ដូចម្តេច កម្លាំងរបស់ព្រះតថាគតក៏ដូច្នោះ ដែរឬ ។ អ្នកមិនគួរពោលយ៉ាង នោះទេ ។ បេ ។ កម្លាំងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័កដែរឬ ។ អើ ។ សេចក្តីព្យាយាមខាងដើម ការប្រព្រឹត្តខាងដើម ការពោលធម៌ ការ សម្តែងធម៌ របស់ព្រះតថាគតដូចម្តេច ។ សេចក្តីព្យាយាមខាងដើម ការ ប្រព្រឹត្តខាងដើម ការពោលធម៌ ការសម្តែងធម៌ របស់សាវ័កក៏ដូច្នោះ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ កម្លាំងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័ក ដែរឬ ។ អើ ។ ព្រះតថាគត ជាអ្នកឈ្នះ ជាគ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញ សព្វ ជាម្ចាស់ធម៌ មានធម៌ជាទីពឹង ដែរឬ ។ អើ ។ សាវ័កជាអ្នកឈ្នះ ជា គ្រូ ជាអ្នកត្រាស់ដឹងឯង ដឹងសព្វ ឃើញសព្វ ជាម្ចាស់នៃធម៌ មានធម៌ជាទីពឹង មែន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្លាំងរបស់ព្រះតថាគត ជាសាធារណៈដល់សាវ័ក ដែរឬ ។ អើ ។ ព្រះតថាគត ជាអ្នកញ៉ាំងមគ្គដែលមិនទាន់កើត ឲ្យកើតឡើង ជាអ្នក ញ៉ាំងមគ្គ ដែលមិនទាន់កើតព្រម ឲ្យកើតព្រម ជាអ្នកពោលនូវមគ្គ ដែល មិនទាន់ពោល ជាអ្នកជ្រាបនូវមគ្គ ដឹងច្បាស់នូវមគ្គ ឈ្លាសវៃក្នុងមគ