អភិធម្មបិដក អរិយន្តិកថា
កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និង មិនមែនហេតុ ជាអរិយៈដែរឬ ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គស ោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល ពោជ្ឈង្គ ( ជាអរិយៈ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្លាំងរបស់ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និង មិនមែនហេតុ ជាអរិយៈឬ ។ អើ ។ ជាសុញ្ញតារម្មណ៍ ( មានសុញ្ញតនិព្វាន ជាអារម្មណ៍ ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជាសុញ្ញតារម្មណ៍ បុគ្គលធ្វើទុកក្នុងចិត្ត នូវហេតុ និងមិនមែនហេតុផង ធ្វើទុកក្នុង ចិត្ត នូវសុញ្ញតៈ ( និព្វាន ) ផងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលធ្វើទុកក្នុងចិត្ត នូវហេតុ និងមិនមែនហេតុផង ធ្វើទុកក្នុងចិត្ត នូវសុញ្ញតៈ ( និព្វាន ) ផងឬ ។ អើ ។ ( បើដូច្នោះ ) ការប្រជុំចុះនៃផស្សៈទាំងពីរ នៃ ចិត្តទាំង ២ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កម្លាំងរបស់ ព្រះតថាគត គឺការជ្រាបតាមពិត ក្នុងហេតុ និងមិនមែនហេតុ ជាអរិយៈឬ ។ អើ ។ ជាអនិមិត្តារម្មណ៍ ( មានអនិមិត្តនិព្វានជាអារម្មណ៍ ) ។ បេ ។ ជា អប្បណិហិតារម្មណ៍ ( មានអប្បណិតនិព្វានជាអារម្មណ៍ ) ឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ជាអប្បណិហិតារម្មណ៍ឬ ។ អើ ។ ( បើដូច្នោះ ) បុគ្គលធ្វើទុកក្នុងចិត្ត នូវហេតុ និង មិនមែនហេតុផង ធ្វើទុកក្នុងចិត្ត នូវ