អភិធម្មបិដក វិមុច្ចតិកថា

ក្បាលទី 71 · ទំព័រ 500

ចិត្តដែលប្រកបដោយរាគៈ រួចស្រឡះ ( ចាកអាសវៈ ) ឬ ។ អើ ។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងរាគៈ មានកំណើតជាមួយនឹងរាគៈ ច្រឡូកច្រឡំដោយរាគៈ ប្រកបដោយរាគៈ កើតជាមួយនឹងរាគៈ ប្រព្រឹត្តទៅ តាមរាគៈ ជាអកុសល ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែល យោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាប អង្អែលហើយ ជាប្រយោជន៍ដល់ឧបាទាន ប្រកបដោយសេចក្តីសៅហ្មង រួច ស្រឡះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តប្រកបដោយផស្សៈ រួចស្រឡះ ចុះផស្សៈ និងចិត្តទាំង ២ រួចស្រឡះឬ ។ អើ ។ ចិត្តដែលប្រកបដោយរាគៈ រួចស្រឡះ ចុះរាគៈ និង ចិត្តទាំង ២ រួចស្រឡះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តដែលប្រកបដោយវេទនា ។ បេ ។ ប្រកបដោយសញ្ញា ។ បេ ។ ប្រកបដោយចេតនា ។ បេ ។ ប្រកបដោយបញ្ញា រួចស្រឡះ ចុះបញ្ញា និងចិត្ត ទាំងពីរ រួចស្រឡះដែរឬ ។ អើ ។ ចិត្តដែលប្រកបដោយរាគៈ រួចស្រឡះ ចុះ រាគៈ និងចិត្តទាំងពីរ រួចស្រឡះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ ចិត្តដែលប្រកបដោយផស្សៈ ប្រកបដោយរាគៈ រួចស្រឡះ ចុះផស្សៈ និងចិត្តទាំង ២ រួចស្រឡះដែរឬ ។ អើ ។ រាគៈ និងចិត្តទាំង ២ រួចស្រឡះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តប្រកបដោយវេទនា ប្រកបដោយរាគៈ ។ បេ ។ ប្រកបដោយ សញ្ញា ប្រកបដោយរាគៈ ។ បេ ។ ប្រកបដោយចេតនា ប្រកបដោយ រាគៈ ។ បេ ។ ប្រកបដោយបញ្ញា ប្រកបដោយរាគៈ រួចស្រឡះ ចុះបញ្ញា និង ចិត្តទាំង ២ រួចស្រឡះដែរឬ ។ អើ ។ រាគៈ និងចិត្តទាំង ២ រួចស្រឡះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។