អភិធម្មបិដក វិមុច្ចមានកថា
ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួចស្រឡះ មែនឬ ។ អើ ។ ចិត្តរួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែន ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តរួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែនឬ ។ អើ ។ បុគ្គលជាសោតាបន្ន មួយផ្នែក មិនមែនជា សោតាបន្ន មួយផ្នែក បុគ្គលដល់នូវសោតាបត្តិផល ដែលបានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ មួយផ្នែក មិន ពាល់ត្រូវដោយនាមកាយ មួយផ្នែក សត្តក្ខត្តុំបរមបុគ្គល កោលំកោលបុគ្គល ឯកពីជិបុគ្គល ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ ក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ទាំងឡាយ មួយផ្នែក មិនប្រកបដោយសីល ជាទីត្រេកអរ នៃព្រះអរិយៈ ទាំងឡាយ មួយផ្នែក មែនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចិត្តរួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែនឬ ។ អើ ។ បុគ្គល ជាសកទាគាមី មួយផ្នែក មិនមែនជា សកទាគាមី មួយផ្នែក បុគ្គល ដល់នូវសកទាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ សម្រេច ពាល់ត្រូវ ដោយនាមកាយ មួយផ្នែក មិនពាល់ត្រូវដោយនាមកាយ មួយផ្នែក មែនឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ចិត្តរួចស្រឡះហើយ មួយផ្នែក ចិត្តមិនទាន់រួចស្រឡះហើយ មួយផ្នែក មែនឬ ។ អើ ។ បុគ្គលជាអនាគាមី មួយផ្នែក មិនមែនជាអនាគាមី មួយផ្នែក បុគ្គលដល់នូវអនាគាមិផល ដែលបានចំពោះ ត្រាស់ដឹង ធ្វើឲ្យ ជាក់ច្បាស់ សម្រេច ពាល់ត្រូវដោយនាមកាយ មួយផ្នែក មិនពាល់ត្រូវ ដោយនាមកាយ មួយផ្នែក ជាអន្តរាបរិនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជា អសង្ខារបរិនិព្វាយី ជាសសង្ខារ