អដ្ឋកថាវិមុច្ចមានកថា
ឥឡូវនេះ នឹងពោលអំពីចិត្តរួចស្រឡះដូចតទៅក្នុង បញ្ញានោះ ជនទាំងឡាយណា មានលទ្ធិថា ចិត្តរួចផុតហើយ ដោយវិក្ខម្ភនវិមុត្តិដោយឈាន ឈ្មោះថា រួចផុតដោយសមុច្ឆេទវិមុត្តិ ក្នុង ខណៈនៃមគ្គ ដូច្នេះ សកវាទីសំដៅដល់ជនទាំងនោះ ទើបសួរថា វិមុត្តំ វិមុច្ចមានំ ដូច្នេះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ សកវាទីសួរ ទៀតថា ឯកទេសំ ជាដើម ។ បណ្តាបទទាំងនោះ បទថា ឯកទេសំ ជា នបុំសកលិង្គសម្តែងភាវៈ ។ លោកសួរថា ចិត្តរួចផុតហើយ ជាចិត្តដែលមិន រួចផុតចំណែកមួយ ឬមិនរួចផុតក្នុងចំណែកខ្លះ យ៉ាងណា ចិត្តនោះ ចំណែក មួយ រួចផុតហើយ តែចំណែកមួយទៀត មិនរួចផុតហើយ យ៉ាងនោះឬ ។ សួរថា សកវាទីរមែងសួរយ៉ាងនេះ ព្រោះហេតុអ្វី ឆ្លើយថា ព្រោះបរវាទីនោះ ពោលដោយភាវៈដែលផ្អាកថា ចិត្តរួចស្រឡះហើយ ចិត្តកំពុងរួច ស្រឡះ ដូច្នេះ ដូចវត្ថុទាំងឡាយ មានបន្ទោះជាដើម ជារបស់ធ្វើស្រេច ហើយចំណែកខ្លះ ចំណែកខ្លះមិនទាន់សម្រេច ព្រោះភាពដែលរបស់នោះ នៅផ្អាកនៅឡើយ យ៉ាងណា ចិត្តនេះ ក៏រមែងប្រាកដថា ចំណែកមួយ រួចផុត ហើយ ចំណែកមួយទៀត មិនទាន់រួចផុត យ៉ាងនោះ ។ លំដាប់នោះ បរវាទីឆ្លើយបដិសេធក្នុងបញ្ញាដំបូង ព្រោះចិត្តមិនមាន ចំណែកខ្លះ ដូចចំណែកនៃបន្ទោះជាដើម ក្នុងបញ្ញាទី ២ ឆ្លើយទទួល ព្រោះ ចិត្តនោះ កំពុងរួចផុត មិនមែនរួចផុតស្រេចហើយ ។ ម្យ៉ាងទៀត លោក ឆ្លើយបដិសេធ សំដៅយកលក្ខណៈនៃលោកិយជ្ឈាន ។ ពិតហើយ ចិត្តនោះ មិនមែនកំពុងរួចផុតដោយសមុច្ឆេទវិមុត្តិ ក្នុងកាលនោះ ។ បរវាទីឆ្លើយ ទទួល សំដៅយកលក្ខណៈនៃលោកុត្តរជ្ឈាន ។ លទ្ធិរបស់លោកថា ក្នុង កាលនោះ ចិត្តនោះ កំពុងរួចផុតដោយសមុច្ឆេទវិមុត្តិ ដោយការរួចផុត ចំណែកខ្លះ ដូច្នេះ ។